ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រកាសចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ
កងទ័ពម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ ក្នុងនាមជាអ្នកសម្របសម្រួល ខណៈជំនួបនេះនឹងរៀបចំឡើងក្នុងទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ដល់៧ខែសីហាឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា៖ «កិច្ចប្រជុំ GBC ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងដោះស្រាយវិវាទព្រំដែនរវាងប្រទេសទាំងពីរ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយម៉ាឡេស៊ីកាលពីថ្ងៃទី ២៨ ខែកក្កដា។ ប្រទេសម៉ាឡេស៊ី គឺជាទីតាំងអព្យាក្រឹតដែលត្រូវបានជ្រើសរើសដោយការព្រមព្រៀងគ្នារវាងកម្ពុជានិងថៃ សម្រាប់កិច្ចប្រជុំ GBC លើកនេះ»។
សូមជម្រាបថា ដំបូងឡើយប្រទេសកម្ពុជាទេ ដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ប៉ុន្តែដោយសារថៃស្នើសុំ ជំនួបនេះក៏ត្រូវប្តូរទៅធ្វើនៅប្រទេសម៉ាឡេស៊ីវិញ។
ក្រោយមកថៃនៅតែបន្តឡាំប៉ា ដោយមិនព្រមឲ្យមានការចូលរួមពីសំណាក់ប្រទេសក្រៅនៅក្នុងកិច្ចប្រជុំនេះឡើយ ពោលគឺថៃចង់ចរចាទ្វេភាគី។
យ៉ាងណា នៅថ្ងៃសៅរ៍នេះ ទើបថៃយល់ព្រមតាមសំណើរបស់កម្ពុជាដែលស្នើឲ្យមានអ្នកសង្កេតការណ៍ចូលរួមពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជាព្រមតាមសំណើថៃប្រជុំ GBC នៅម៉ាឡេស៊ី តែកម្ពុជាស្នើឱ្យប្រធានអាស៊ាន អាមេរិក ចិន ជាអ្នកសង្កេតការណ៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


