ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃដ៏ខ្លាំងនៅភាគខាងត្បូងប្រទេស បារាំង ឆេះផ្ទៃដីធំជាងទីក្រុងប៉ារីសទៅទៀត
ភ្លើងឆេះព្រៃដ៏ធំមួយកំពុងឆេះនៅភាគខាងត្បូងប្រទេសបារាំង ក្បែរភូមិ Ribaute ជិតប្រទេសអេស្ប៉ាញឆេះផ្ទៃដីអស់ជាង ១៦,០០០ ហិកតា ដែលមានទំហំធំជាងទីក្រុងប៉ារីសទាំងមូលទៅទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៧ ខែសីហា។

ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះបានសម្លាប់មនុស្សម្នាក់ របួសយ៉ាងហោច ១៣ នាក់ និងមនុស្សប៉ុន្មាននាក់ទៀតកំពុងបាត់ខ្លួន។ អ្នកពន្លត់អគ្គីភ័យ កងទ័ព និងយន្តហោះជាង ២,១០០នាក់កំពុងព្យាយាមពន្លត់ភ្លើងឲ្យបានឆាប់ ខណៈភ្លើងកំពុងបង្កការបំផ្លិចចំផ្លាញធ្ងន់ធ្ងរ។
អាកាសធាតុក្តៅ ស្ងួត និងមានខ្យល់បក់ខ្លាំង កំពុងធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងភ្លើង។ ភូមិនិងកន្លែងបោះជំរំត្រូវបានជម្លៀសចេញ ហើយផ្ទះជាច្រើនត្រូវបានភ្លើងឆេះខូតខាតទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ។

នាយករដ្ឋមន្ត្រីបារាំងក៏បានទៅពិនិត្យមើលតំបន់នោះ និងបាននិយាយថានេះជាភ្លើងឆេះធំបំផុតដែលបារាំងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំ។ លោកក៏បាននិយាយដែរថា ភ្លើងបានប៉ះពាល់ដល់ការងារក្នុងតំបន់ក្នុងវិស័យទេសចរណ៍ និងការផលិតស្រាទៀតផង។
គួរបញ្ជាក់ថាអ្នកជំនាញអាកាសធាតុព្រមានថាការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យរដូវក្តៅកាន់តែក្តៅ ហើយភ្លើងឆេះព្រៃកាន់តែកើតមានញឹកញាប់នៅអឺរ៉ុប៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


