ព័ត៌មានអន្ដរជាតិ
មនុស្សជាច្រើននាក់បាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅភាគនិរតីប្រទេសជប៉ុន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែសីហានេះ ប្រជាជនរាប់លាននាក់នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានជំរុញឱ្យជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរលបណ្តាលឱ្យមនុស្សមួយចំនួនបាត់ខ្លួន។

នៅក្នុងទីក្រុង Tamana នៃខេត្ត Kumamoto មានភ្លៀងធ្លាក់រហូតដល់ ៣៧ សង់ទីម៉ែត្រក្នុងរយៈពេលត្រឹមតែ ៦ ម៉ោង ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានកត់ត្រានៅតំបន់នោះ។
ទឹកជំនន់បានលិចផ្ទះ ហាងលក់ទំនិញ និងយានជំនិះ ខណៈទឹកទន្លេហូរចេញបានបំផ្លាញផ្លូវ ។ ទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយបាននិយាយថា មនុស្សជាង ៣ លាននាក់បានទទួលការណែនាំអំពីការជម្លៀស ក្នុងនោះមាន ៣៨៤,០០០នាក់ ស្ថិតនៅក្រោមកម្រិតព្រមានខ្ពស់បំផុត។

នៅខេត្ត Kumamoto ឯណោះវិញបុរសម្នាក់បានបាត់ខ្លួនបន្ទាប់ពីមានបំណាក់ដីនៅជិតផ្ទះរបស់គាត់។ ចំណែកនៅក្នុងខេត្ត Fukuoka មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ទន្លេហូរខ្លាំងនាំយកពួកគេទៅ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីស្ថានភាពថានឹងគំរាមកំហែងដល់អាយុជីវិត និងបានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


