Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុករបស់ទេសចរម៉ាឡេស៊ី បានប្រាប់កូនដែរថា កុំទៅលេងថៃព្រោះគ្មានសុវត្ថិភាព តែកូនថា មិនអី

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១១ខែសីហា ​ទេសចរម៉ាឡេស៊ីពីរនាក់ជាគូរស្នហ៍នឹងគ្នាដែលត្រូវបានបុរសម្នាក់វាយនិងដុតពួកគេយ៉ាងសាហាវ នៅទីក្រុងបាំងកកកាលពីសប្ដាហ៍មុននោះ តាមពិតទៅមុនពួកគេមកប្រទេសថៃឪពុករបស់ពួកគេមិនបានចង់ឲ្យមកលេងប្រទេសថៃនោះទេនិងបានហាមឃាត់ដោយព្រួយបារម្ភថានៅក្នុងប្រទេសថៃពុំមានសុវត្ថិភាព។

ទេសចរម៉ាឡេស៊ីកំពុងឆេះដោយសារបុរសជនជាតិថៃដុតយ៉ាងសាហាវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងទៅលើភ្ញៀវទេសចរណ៍ម៉ាឡេស៊ីពីរនាក់។ អ្នកទាំងពីរត្រូវបានគេស្គាល់ថាជា Gan Xiao Zhen អាយុ ២៧ ឆ្នាំនិងមិត្តប្រុស Ong Yik Leong អាយុ ២៦ ឆ្នាំត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយនៅផ្លូវ Ratchadamri ក្នុងទីក្រុងបាំងកកកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

យោងតាមឪពុករបស់ Xiao Zhen លោក Gan Kin In អាយុ ៨០ ឆ្នាំបានសារភាពថាគាត់មានអារម្មណ៍ព្រួយបារម្ភនៅពេលដែល Xiao Zhen បានប្រាប់គាត់អំពីការធ្វើដំណើរទៅប្រទេសថៃ ខណៈដែលលោកថាមានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ។ គាត់​បាន​ណែនាំ​កុំ​ឲ្យ​កូនស្រីទៅប្រទេសថៃ ប៉ុន្តែ​នាង​ធានា​ថា​វា​នឹង​មាន​សុវត្ថិភាពទើបគាត់អនុញ្ញត្ត។

លោកបានបន្ថែមថា កូនស្រីរបស់លោកមានការរលាកកម្រិតទី ២ចំនួន ៣៦% លើមុខ ទ្រូង និងដៃរបស់នាង និងអាចធ្វើការទំនាក់ទំនងបានជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ ខណៈមិត្តប្រុសរបស់នាងមានស្ថានភាពស្ថេរភាព តែត្រូវព្យាបាលដោយមានការថែទាំខ្លាំង។

លើសពីនេះក្រុមគ្រួសារពួកគេទាំងពីរបានស្នើសុំរបាយការណ៍ពីគ្រូពេទ្យថៃ ដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិតម៉ាឡេស៊ី ហើយស្នើអាជ្ញាធរថៃឲ្យផ្ទេរពួកគេមកកាន់ប្រទេសម៉ាឡេស៊ីវិញឲ្យបានឆាប់ ដោយសារបញ្ហាស្នាក់នៅក្នុងប្រទេសថៃពិបាក​សម្រាប់​គ្រួសារពួកគេ បូករួមជាមួយការព្រួយបារម្ភពីសុវត្ថិភាពនៅក្នុងប្រទេសថៃ៕

រូបខាងឆ្វេងជាបុរសដែលដុតអ្នកទេសចរម៉ាឡេស៊ី

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម