ជីវិតកម្សាន្ដ
ឧកញ៉ា យឹម តាស្រង់ សុំឱ្យសប្បុរសជន បន្តសកម្មភាពមនុស្សធម៌ គាំទ្រដល់កងទ័ពជួរមុខ និងជួយជនភៀសសឹក
ឧកញ៉ា យឹម តាស្រង់ អតីតកវីនិពន្ធល្បីឈ្មោះកម្ពុជា បានចេញមុខស្នើនិងលើកទឹកចិត្តសប្បុរសជន បន្តរួមសាមគ្គីគ្នា កុំបាក់ទឹកចិត្ត ដើម្បីជាចំណែកផ្តល់កំលាំងចិត្តជាមួយកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។

លោក យឹម តាស្រង់ បានរៀបរាប់ដូច្នេះថា កាលប៉ុន្មានថ្ងៃមុន លោកក៏បានចូលរួមចំណែកទុក្ខលំបាកជាមួយកងទ័ពជួរមុខ និងប្រជាជនភៀសសឹកផងដែរ ដ្បិតថា ទង្វើល្អរបស់លោករងពាក្យមិនល្អខ្លះក៏ពិតមែន តែលោកនៅតែជំរុញ និងលើកទឹកចិត្តដល់សប្បុរសជនឱ្យបន្តសកម្មភាពមនុស្សធម៌ដើម្បីជាតិ។
លោកថា ការអំពាវនាវរបស់លោកនេះ គឺបន្ទាប់ពីទទួលដំណឹងថា បច្ចុប្បន្ន មានពលរដ្ឋខ្មែរនៅតំបន់មួយចំនួនចាប់ផ្ដើមរើអីវ៉ាន់ចេញពីស្រុកកំណើតរកកន្លែងសុវត្ថិភាពខ្លះទៀតហើយ។ ដូចនេះ លោកទទូចឱ្យសប្បុរសជនកុំបាក់ទឹកចិត្តនឹងពាក្យឡកឡឺយកន្លងមក ហើយតាំងជំហររឹងមាំទាំងអស់គ្នា ដើម្បីជួយសង្គមជាតិ។
លោកសង្ឃឹមថា សប្បុរសជនទាំងអស់មិនបាក់ទឹកចិត្ត ហើយនៅតែបន្តសាមគ្គី ចូលរួមចំណែកជាមួយកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងករណីប្រសិនបើមានការឈ្លានពានពីចោរសៀមទៀត”។ មួយវិញទៀត លោកក៏ស្នើសុំចិត្តអ្នកចាំតែរិះគន់ ប្ដូរពីការអង្គុយក្នុងផ្ទះ ចុះទៅទីតាំងជួយទាំងអស់គ្នា៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


