ព័ត៌មានអន្ដរជាតិ
ចិនដាក់ទណ្ឌកម្មសងសឹកលើធនាគារ ២ នៅ EU
ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃពុធនេះថា ចិនបានដាក់ទណ្ឌកម្មលើធនាគារ ២ នៅសហភាពអឺរ៉ុប (EU) ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ប្លុក ដែលបញ្ចូលស្ថាប័នហិរញ្ញវត្ថុចិន ២ ទៅក្នុងកញ្ចប់ទណ្ឌកម្មពាក់ព័ន្ធនឹងរុស្ស៊ី។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ធនាគារ EU ទាំង ២ គឺជាធនាគារមកពីប្រទេសលីទុយអានី រួមមាន UAB Urbo Bankas និង AB Mano Bankas ។ ទណ្ឌកម្មរបស់ចិនដែលចូលជាធរមានភ្លាមៗនេះ កំណត់ហាមឃាត់ធនាគារទាំង២ មិនឱ្យចូលរួមក្នុងប្រតិបត្តិការ ឬកិច្ចសហការណាមួយជាមួយអង្គការ និងបុគ្គលចិន ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា៖ «យើងសង្ឃឹមថា EU នឹងពេញចិត្តចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរយៈពេលវែងដែលបង្កើតឡើងរវាងចិន និងសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ប្លុកទាំងអស់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ» ។ ប៉ុន្តែក្រសួងអំពាវនាវឱ្យ EU «កែកំហុស» និងបញ្ឈប់បង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន និងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការចិន-EU។

គួររំឭកថា ឯកសាររបស់ EU បានបង្ហាញថា ទណ្ឌកម្មរបស់ប្លុកប្រឆាំងនឹងធនាការចិន រួមមានធនាគារពាណិជ្ជកម្មជនបទ Heihe និង Heilongjiang Suifenhe ត្រូវបានចូលជាធរមានៅថ្ងៃទី ៩ សីហា កន្លងទៅ។ ចិនធ្លាប់ទទូចថា ការចោទប្រកាន់របស់សហភាពអឺរ៉ុប ប្រឆាំងនឹងធនាគារទាំង២ គ្មានមូលដ្ឋានច្បាស់លាស់។
កន្លងមក ចំណាត់ការរបស់ EU ក្នុងការបន្ថែមក្រុមហ៊ុនចិនក្នុងកញ្ចប់ទណ្ឌកម្មពាក់ព័ន្ធរុស្ស៊ីរបស់ខ្លួនកាលពីខែកក្កដា បានក្លាយជាចំណុចក្ដៅមួយនៃទំនាក់ទំនងតានតឹងរវាងភាគីទាំង២៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


