ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរបបសឹកមីយ៉ាន់ម៉ា វាយប្រហារលើក្បួនរថយន្តស៊ីវិលសម្លាប់មនុស្ស១៦នាក់
សារព័ត៌មាន Irrawaddy បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើក្បួនរថយន្តស៊ីវិលមួយនៅក្នុងតំបន់ Sagaing ភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្ស១៦ នាក់ និង ២០នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទ ដោយមានយន្តហោះយោធាចំនួនប្រាំគ្រឿងបានទម្លាក់គ្រាប់បែកលើរថយន្តដឹកទំនិញមួយក្រុមដែលជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅជិតផ្លូវប្រសព្វរវាងតំបន់ Sagaing និង Shwebo ។
លើសពីនេះក្បួនដែលដឹកប្រជាជនភៀសខ្លួន និងអ្នកធ្វើដំណើរផ្សេងទៀតបានជាប់គាំងកណ្តាលការប្រយុទ្ធគ្នា។ សាក្សីបាននិយាយថា នៅលើផ្លូវមានមនុស្សកកកុញនៅពេលរបបសឹកទម្លាក់គ្រាប់បែកលើ។ ការវាយប្រហារនេះបានបំផ្លាញរថយន្តដឹកទំនិញ និងសាំងយ៉ាងតិច៨គ្រឿង ខណៈហាង និងផ្ទះជាច្រើនក៏រងការខូចខាតផងដែរ។ សាកសពចំនួន៧ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ និងចំនួន៩ទៀតរកឃើញនៅថ្ងៃបន្ទាប់។
គួរបញ្ជាក់ថាការវាយប្រហារនេះបានបង្ហាញពីការកើនឡើងយ៉ាងធ្ងន់ធ្ងរមួយទៀតនៅក្នុងយុទ្ធនាការយោធារបស់របបសឹកមីយ៉ាន់ម៉ានៅក្នុងតំបន់ Sagaing ដែលរងគ្រោះដោយជម្លោះ និងជាបន្ទាយរឹងមាំនៃកងកម្លាំងតស៊ូប្រឆាំងរបបសឹកចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


