ព័ត៌មានជាតិ
ក្រុមនិស្សិតកម្ពុជាចង់បានសន្តិភាព និងស្នើអន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា
ភ្នំពេញ ៖ ក្រុមនិស្សិតនៅកម្ពុជា ត្រូវការតែសន្តិភាព មិនត្រូវការសង្គ្រាមនោះឡើយ ទើបពួកគាត់ទទូចស្នើរសុំអន្តរជាតិបន្តជួយអន្តរាគមន៍ ឲ្យភាគីថៃបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាទៀត ។

ក្រុមនិស្សិតលើកឡើងថា នៅពេលដែលប្រទេសថៃ បានបើកការឈ្លានពានមកលើទឹកដីកម្ពុជា បានបង្កនូវវិនាសកម្មជាច្រើនសម្រាប់កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ ពិសេសនោះ គឺប្រជាពលរដ្ឋភៀសសឹកជាច្រើន បានចាកចោលផ្ទះសម្បែង ពុំមានទីជម្រកត្រឹមត្រូវ មិនបានប្រកបកិច្ចការងារ ឬរបររកស៊ីចិញ្ចឹមជីវិត ពិសេស មានកុមារជាច្រើនត្រូវចាកឆ្ងាយការរៀនសូត្រ ។

ក្រុមនិស្សិតបានបន្តលើកឡើងទៀតថា កត្តាទាំងនេះហើយ ធ្វើឱ្យក្រុមនិស្សិត ស្នើទៅកាន់សហគមន៍អន្តរជាតិ ដែលមានប្រទេសមហាអំណាចធំៗ ពិសេសគឺសហរដ្ឋអាមេរិក មេត្តាជួយអន្តរាគមន៍លើសកម្មភាពរបស់ភាគីថៃផង ព្រោះបច្ចុប្បន្ននេះ ថៃបាននឹងកំពុងបង្កសកម្មភាពឈ្លានពានផ្សេងៗ ដែលជាចេតនាប៉ងឲ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មីម្តងទៀតរវាងប្រទេសទាំង០២។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន៧ បានកំពុងបន្តសកម្មភាព ក្នុងការចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា–ថៃ ក្នុងនោះរួមមាន ( ខេត្តបាត់ដំបង –យោធភូមិភាគទី៥, ខេត្តបន្ទាយមានជ័យ–ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ភូមិជោគជ័យ និងច្រកបឹងត្រកួន, ខេត្តព្រះវិហារ–ច្រកព្រំដែនអានសេះ) ដើម្បីសង្កេតការណ៍ពីស្ថានការណ៍ជាក់ស្តែងនៅតំបន់ទាំងនោះ ក្នុងគោលដៅធានាបាន បទឈប់បាញ់ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕
អត្ថបទ ៖សុភា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


