ចរាចរណ៍
ទើបមកពីបុណ្យ ៧ ថ្ងៃម្ដាយ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវកុងតឺន័រកិនស្លាប់ នៅសង្កាត់សំរោងក្រោម
បុរសម្នាក់ ទើបតែមកពីធ្វើបុណ្យ ៧ ថ្ងៃ ឲ្យម្តាយ រួចត្រឡប់ទៅធ្វើការវិញ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកិនស្លាប់ កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខឿន វណ្ណាដា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំផ្សារព្រៃទទឹង ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1O-1565 ដោយមានបុរសម្នាក់ទៀតជាអ្នកឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានកៀរផ្លូវរអិលដួលទៅនឹងថ្នល់ស្របពេលរថយន្តកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3429 មកពីក្រោយកិនបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

បើតាមការបង្ហើបពីម្តាយមីងជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទើបតែមកពីខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំធ្វើបុណ្យ ៧ ថ្ងៃជូនម្តាយដែលទើបនឹងស្លាប់ ហើយគោលបំណងជិះទៅលេងមិត្តភ័ក្ដិនៅភ្នំបាសិទ្ធ តែមិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


