ព័ត៌មានអន្ដរជាតិ
ជារឿងដ៏កម្រ ប្រជាជននៅភាគខាងត្បូងប្រទេសជប៉ុន មើលឃើញអាចម៍ផ្កាយធ្លាក់ឆេះពេញផ្ទៃមេឃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២០ ខែសីហា អ្នកស្រុកនៅទូទាំងភាគខាងត្បូងប្រទេសជប៉ុនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមើលឃើញដុំភ្លើងដ៏ភ្លឺផ្លេកពេញផ្ទៃមេឃកាលពីយប់ថ្ងៃអង្គារ ។

វត្ថុភ្លឺចម្លែកនេះត្រូវបានគេឃើញនៅលើកោះ Kyushu និង Shikoku នៅវេលាម៉ោង ១១ យប់ដោយមានមនុស្សជាច្រើនថតបាន និងចែករំលែកវីដេអូនៃការមើលឃើញដ៏អស្ចារ្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកជំនាញខាងវិទ្យាសាស្ត្របានបញ្ជាក់ថា ដុំភ្លើងនេះគឺជាអាចម៍ផ្កាយ ដែលបណ្តាលមកពីបំណែកតូចៗនៃអាចម៍ផ្កាយធំ ឬធូលីអវកាសចូលទៅក្នុងបរិយាកាសផែនដី ហើយឆេះឡើង។ លោក Toshihisa Maeda នាយកសារមន្ទីរអវកាស Sendai បានពន្យល់ថា ពន្លឺភ្លឺខ្លាំងរបស់អាចម៍ផ្កាយអាចមើលទៅដូចជាពេលថ្ងៃមួយភ្លែត និងបន្ថែមថាវាអាចនឹងធ្លាក់ចូលសមុទ្របន្ទាប់ពីបានឆេះពេញផ្ទៃមេឃ។

ការធ្លាក់អាចម៍ផ្កាយជារឿងធម្មតា ដែលមានរាប់រយរាប់ពាន់អាចម៍ផ្កាយបានធ្លាក់មកផែនដីជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើនមិនមាននរណាកត់សម្គាល់ឬមើលឃើញជាក់ស្ដែងនោះទេ ព្រោះវាធ្លាក់លើមហាសមុទ្រ ឬតំបន់ដាច់ស្រយាល ខណៈការមើលឃើញអាចម៍ផ្កាយធ្លាក់នៅប្រទេសជប៉ុនលើកនេះនឹងក្លាយជាការចងចាំដ៏ពិសេស។
អ្នកវិទ្យាសាស្ត្រក៏កត់សម្គាល់ផងដែរថា អាចម៍ផ្កាយធ្លាក់ភាគច្រើនគ្មានគ្រោះថ្នាក់ទេ ប៉ុន្តែដុំធំៗអាចបណ្តាលឱ្យមានការខូចខាត ដូចជាអាចម៍ផ្កាយ Chelyabinsk ឆ្នាំ ២០១៣ អនៅប្រទេសរុស្ស៊ី ធ្វើឱ្យមនុស្សជាងមួយពាន់នាក់រងរបួស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


