ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន រួចផុតពីទោសប្រមាថព្រះមហាក្សត្រ
យោងតាមការចុះផ្សាយរបស់ Khaosod លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានរួចផុតពីទោសប្រមាថព្រះមហាក្សត្រ ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ក្រោយការប្រកាសសាលក្រមរបស់តុលាការព្រហ្មទណ្ឌនាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៥នេះ។

បណ្តឹងនេះ ដើមឡើយគឺទាក់ទងនឹងបទសម្ភាសរបស់លោកនៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ ដែលត្រូវបានចោទថាមានខ្លឹមសារប្រមាថព្រះមហាក្សត្រ។
ក្រៅរួចពីទោសប្រមាថព្រះមហាក្សត្រ លោក ថាក់ស៊ីន ក៏ត្រូវតុលាការលុបចោលការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រសម្រាប់ការសម្ភាសរបស់គាត់ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េផងដែរ។
សូមជម្រាបថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់មួយរយៈធំ លោក ថាក់ស៊ីន បានវិលចូលមាតុប្រទេសខ្លួនវិញកាលខែសីហាឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធធនាគារ ១ឆ្នាំ ហើយលោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


