ព័ត៌មានអន្ដរជាតិ
ទាហានរបបសឹកមីយ៉ាន់ម៉ា៦នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់ក្រុមប្រឆាំង
យោងតាមការចេញផ្សាយរបស់ Mizzima News កាលពីថ្ងៃទី០៧ខែកញ្ញា ទាហានរបបសឹកមីយ៉ាន់ម៉ាចំនួន ៦ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយឆ្មក់មួយរបស់ក្រុមប្រដាប់អាវុធប្រឆាំងទៅលើជួរយោធាក្បែរមូលដ្ឋាន Kyaukkyidaung ក្នុងក្រុង Paungde តំបន់ Bago។

កាយោងតាមក្រុមប្រឆាំងការវាប៉ះទង្គិចគ្នាមានរយៈពេលប្រហែល ៣០ នាទី ដោយមានការប្រើគ្រាប់បែក និងការបាញ់អាវុធធុនតូច ខណៈគ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ក្នុងចំណោមក្រុមប្រឆាំងនោះទេ។
ក្រោយការប៉ះទង្គិចគ្នា យោធាបានទាញយកអ្នកស្លាប់ និងរបួសមកវិញ ហើយក្រោយមកបានបើកការវាយប្រហារតាមអាកាសសងសឹក។ យោធាមានប្រើឧទ្ធម្ភាគចក្រពីរគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ ១០០ផោន( ៤៣ គីឡូក្រាម) ចំនួន ៦ គ្រាប់ទៅលើភូមិជនស៊ីវិលក្នុងទីប្រជុំជន Paungde ដោយបានបំផ្លាញផ្ទះសម្បែង ប៉ុន្តែមិនបណ្តាលឲ្យជនស៊ីវិលរងរបួសនោះទេ។
ការវាយឆ្មក់នេះ គឺជាការវាយប្រហារចុងក្រោយបង្អស់របស់ក្រុមប្រឆាំង ដែលសំដៅលើកងកម្លាំងយោធាក្នុងតំបន់ រួមទាំងការវាយប្រហារមួយកាលពីចុងខែសីហា ដែលបានបណ្តាលឲ្យទាហានរបបសសឹករងរបួសផងដែរ។
គួរបញ្ជាក់ថាបើទោះបីជាប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីការបោះឆ្នោតនៅចុងឆ្នាំនេះក៏ដោយ ក៏ជម្លោះស៊ីវិលនៅក្នុងប្រទេសនៅតែមិនទាន់បានបញ្ចប់ទាំងស្រុងដែរ ហើយក្រុមប្រឆាំងរបបសឹកមីយ៉ាន់ម៉ានៅតែបដិសេដការបោះឆ្នោតនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


