ព័ត៌មានអន្ដរជាតិ
យន្តហោះឯកជនរបស់ ថាក់ស៊ីន ទៅដល់ក្រុងបាងកក មុនពេលសវនាការរបស់តុលាការ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានវិលត្រឡប់ទៅដល់ប្រទេសថៃវិញហើយនៅរសៀលនេះ ដោយបានចុះចតនៅអាកាសយានដ្ឋានដនមឿង តាមយន្តហោះឯកជន Bombardier Global 7500។ ការមកដល់របស់គាត់កើតឡើងមួយថ្ងៃមុនពេលគាត់គ្រោងនឹងបង្ហាញខ្លួននៅតុលាការកំពូលនៅថ្ងៃទី៩ ខែកញ្ញា។

យន្តហោះរបស់លោក ថាក់ស៊ីន បានហោះចេញពីប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការចាកចេញពីទីក្រុងឌូបៃកាលពីថ្ងៃទី៧ខែកញ្ញា។ យោងតាមទិន្នន័យតាមដានជើងហោះហើរពី Flightradar24 យន្តហោះនេះបានចូលក្រុងដនមឿងនៅម៉ោង ២និង៥៥រសៀល។
យោងតាមការចុះផ្សាយរបស់ Khaosod លោក ថាក់ស៊ីន ដែលដំបូងឡើយបានប្រាប់អ្នកគាំទ្រថាលោកនឹងធ្វើដំណើរទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរីនោះ បានបង្វែរទៅទីក្រុងឌូបៃវិញកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាងពីរម៉ោងដោយមន្ត្រីអន្តោប្រវេសន៍ថៃមុនពេលចេញដំណើរ។
ការវិលត្រឡប់របស់គាត់បំពេញតាមការសន្យាជាសាធារណៈថា គាត់នឹងត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី៨ខែកញ្ញា ដើម្បីចូលរួមដំណើរការរបស់តុលាការនៅថ្ងៃបន្ទាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


