ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ គំរាមប្រជាជនហ្គាហ្សាឲ្យចាកចេញ ខណៈ UN ចោទអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាឱ្យ «ចាកចេញឥឡូវនេះ» ខណៈដែលប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» និងរារាំងជំនួយដល់ជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែកញ្ញា។

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៥២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ដោយមន្ទីរពេទ្យក៏បានរាយការណ៍ពីការស្លាប់ដោយសារទុរ្ភិក្សផងដែរ ខណៈស្ថានភាពនៅហ្គាហ្សាកាន់តែអាក្រក់ទៅៗ។ មកដល់ពេលសង្កាត់ទាំងមូលនៅក្នុងទីក្រុងហ្គាហ្សា ត្រូវបានកម្ទេចទៅជាកម្ទេចថ្ម ហើយមនុស្សជាង ៨ ម៉ឺននាក់ឥឡូវនេះបានកកកុញចូលទៅក្នុងតំបន់សុវត្ថិភាព នៅ al-Mawasi ដោយនៅតែប្រឈមនឹងការទម្លាក់គ្រាប់បែកពីអ៊ីស្រាអែលម្តងហើយម្តងទៀត។
គួរបញ្ជាក់ថាជម្លោះនេះក៏បានឆក់យកជីវិតអ្នកកាសែតប៉ាឡេស្ទីន Osama Balousha ដោយបន្ថែមលើចំនួនបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជិត ២៥០នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
ជាការឆ្លើយតបទៅនឹងទង្វើរបស់អ៊ីស្រាអែលប្រទេសអេស៉្បាញបានចូលរួមថ្កោលទោសដោយការហាមឃាត់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល កាត់បន្ថយការនាំចូលទំនិញអ៊ីស្រាអែល និងពង្រីកជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ទន្ទឹមនឹងនេះក្រុមហាម៉ាសបានខ្លួនត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីបទឈប់បាញ់បន្ទាប់ពីមានសំណើរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានច្រានចោលលក្ខខណ្ឌមួយដែលនឹងអនុញ្ញាតឱ្យអ៊ីស្រាអែលសម្រេចចិត្តថានៅពេលណាត្រូវដកកងទ័ពរបស់ខ្លួនចេញពីហ្គាហ្សា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


