Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងសន្តិសុខថៃ កំពុង​ឡោមព័ទ្ធក្រុមបះបោរក្នុងខេត្ត Songkhla

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់ khaosod នៅព្រឹកថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​​២០២៥ កងកម្លាំងសន្តិសុខថៃបានបើកប្រតិបត្តិការរុះរើ​​ភូមិ Baan Huai Tao ក្នុងស្រុក Saba Yoi ខេត្ត Songkhla បន្ទាប់ពីរបាយការណ៍ស៊ើបការណ៍បានបង្ហាញថា ក្រុមបះបោរភាគខាងត្បូងកំពុងលាក់ខ្លួននៅក្នុងតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយឆ្មក់​នេះ​ បាន​បង្ក​​​ឲ្យ​​មានការ​ផ្ទុះអាវុធ​រវាង​អាជ្ញាធរ និង​ក្រុម​ប្រដាប់អាវុធ ដែល​បង្កើន​ភាព​តានតឹង​។ កងកម្លាំងសន្តិសុខ បានបិទតំបន់នោះ ដើម្បីការពារ​ជនសង្ស័យពីការរត់គេចខ្លួន និងរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើស្ថានការណ៍។

រហូតមកដល់ពេលនេះ ប្រតិបត្តិការកំពុងដំណើរការនៅឡើយ។ គ្មាន​អ្នក​ស្លាប់ ឬ​របួស​ត្រូវ​បាន​គេ​រាយការណ៍ទេ​។ ក្រុមមន្ត្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងគឺផ្តោតលើការធានាសុវត្ថិភាពរបស់អ្នកស្រុក ខណៈពេលដែលត្រូវ​ធ្វើ​ឲ្យ​ស្ថានការណ៍ស្ថិត​នៅ​ក្រោមការគ្រប់គ្រង៕

អ្នក​​ភូមិ Baan Huai Tao

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម