Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមកន្លះថ្ងៃ ថៃរងគ្រោះរញ្ជួយដី២ដងក្នុងទីតាំងពីរផ្សេងគ្នា

បានផុស

នៅ

បើតាមនាយកដ្ឋានអង្កេតការរញ្ជួយដីការរញ្ជួយដីថៃ ក្នុងរយៈត្រឹមកន្លះថ្ងៃគ្រោះរញ្ជួយដី២ដងបានវាយប្រហារប្រទេសថៃផ្ទួនៗ រួមមានខេត្តឈៀងម៉ៃ និង ខេត្ត Ubon Ratchathani ដែលរងឥទ្ធិពលពីការរញ្ជួយនៅប្រទេសវៀតណាម ខណៈការខូចខាតប៉ុន្មានមិនទាន់ត្រូវបានដឹងនៅឡើយ។

រញ្ជួយដីនៅ ខេត្តឈៀងម៉ៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់ Khaosod គ្រោះរញ្ជួយដីកម្រិត ២.៥ រ៉ិចទ័រ ដែលមានជម្រៅ១ គីឡូម៉ែត្រ បានវាយប្រហារស្រុក Mae Taeng ខេត្ត ឈៀងម៉ៃ នៅថ្ងៃទី ១១ ខែកញ្ញា នៅវេលាម៉ោង ១១ និង​៥៨ នាទីព្រឹក។ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​ស្ថិត​នៅ Kuet Chang ស្រុក Mae Taeng ។

អ្នក​ស្រុក​ខ្លះ​បាន​រាយការណ៍​ថា​មាន​អារម្មណ៍​ញ័រ​បណ្តាល​ឲ្យ​វិលមុខ ខណៈគេទំព័រព័ត៌មានក្នុងខេត្តឈៀងម៉ៃក៏បានរាយការណ៍អំពីគ្រោះរញ្ជួយដីនេះផងដែរ ដោយមនុស្សម្នាបានបញ្ចេញមតិលើអ៊ីនធឺណិតអំពីការទទួលរងឥទ្ធិពលពីការរញ្ជួយ។

រញ្ជួយដីនៅខេត្ត Ubon Ratchathani

ចំណែកបើតាមការចេញផ្សាយ របស់ The Nation នៅព្រឹកថ្ងៃដដែលនេះ ខេត្ត Ubon Ratchathani ភាគខាងកើតប្រទេសថៃបានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៤.៧ រ៉ិចទ័រ ដោយចំណុចកណ្ដាលនៃរញ្ជួយដីនៅប្រទេសវៀតណាម។ ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១ និង ៣៦ ព្រឹក នៅជម្រៅរាក់ត្រឹមតែ ២ គីឡូម៉ែត្រ ប៉ុន្តែនៅតែមានការព្រមានពីសុវត្ថិភាព។

អាជ្ញាធរ​បាន​ថៃបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានផ្លូវការ និងត្រៀមខ្លួនក្នុងករណីមានសកម្មភាពរញ្ជួយដីបន្ថែមទៀត បើទោះបីជាការ​រញ្ជួយ​ដី​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ក​ការ​ខូច​ខាត​ដល់​អាយុ​ជីវិត ឬ​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរនៅ​ក្នុង​ប្រទេស​ថៃ​ក៏ដោយ។

គួរបញ្ជាក់ថាប្រទេសថៃចាប់តាំងពីមានការរញ្ជួយដីដ៏ធំកាលពីខែមីនាពីប្រទេសមីយ៉ាន់ម៉ាមក ប្រទេសនេះជារើយៗរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ ដែលបង្កជាការភ័យខ្លាចក្នុងចំណោមប្រជាជនថៃ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម