Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៨នាក់ ក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងដឹកបុគ្គលិកមន្ទីរពេទ្យនៅឥណ្ឌូណេស៊ី

បានផុស

នៅ

រថយន្តក្រុងទេសចរណ៍មួយគ្រឿងដែលដឹកបុគ្គលិកពេទ្យបានក្រឡាប់ក្នុងខេត្តជ្វា ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស៨នាក់​និង ៤៤​នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ខែសីហា។

អ្នក​ស្រុក​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​បំណែក​រថយន្ត​ក្រុង​ទេសចរណ៍​ដែល​ក្រឡាប់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡានក្រុងនេះបានដឹកបុគ្គលិកមន្ទីរពេទ្យ និងក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលដំណើរកម្សាន្ត បានក្រឡាប់នៅជិតភ្នំ Bromo ក្នុងទីក្រុង Probolinggo ភាគខាងកើតខេត្តជ្វាប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ។ អ្នកដំណើរទាំងនេះមកពីមន្ទីរពេទ្យ Bina Sehat ក្នុងទីក្រុង Jember។

បើតាមអ្នកបើកបរដែលនៅរស់រានមានជីវិតអាយុ ៥៩ ឆ្នាំបានប្រាប់អ្នកស៊ើបអង្កេតថាឡានមានបញ្ហាហ្វ្រាំងដើម្បីគេច​ពី​ការ​ធ្លាក់​ចូល​ជ្រោះ គាត់​បាន​បត់​រថយន្ត​បុក​របាំង​ផ្លូវទើបបណ្ដាលឲ្យក្រឡាប់។

ឧបទ្ទវហេតុនេះបានបំផ្លិចបំផ្លាញដល់សហគមន៍មន្ទីរពេទ្យ និងបង្កជាការព្រួយបារម្ភអំពីសុវត្ថិភាពចរាចរណ៍ជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលការថែទាំយានយន្តមិនល្អ និងផ្លូវដែលមានគ្រោះថ្នាក់បន្តធ្វើឱ្យអ្នកដំណើរប្រឈមនឹងហានិភ័យ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម