ព័ត៌មានអន្ដរជាតិ
ជនជ្រុលនិយមថៃ Kan Chom Phalang ផ្ទុះកង់ឡាន ពេលធ្វើដំណើរទៅព្រំដែន
មេក្លោងដែលអុជបញ្ឆេះភាពតានតឹងនៅព្រំដែនកម្ពុជា «Kan Chom Phalang» បានជួបឧបទ្ទវហេតុផ្ទុះកង់ឡាន ធ្វើឲ្យរថយន្តរេពេញផ្លូវ តែមិនគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍បានកើតឡើង នៅពេលបុគ្គលម្នាក់នេះធ្វើដំណើរទៅព្រំដែនថៃ ដើម្បីផ្តល់ជំនួយដល់ទាហាន កាលពីរាត្រីថ្ងៃអង្គារទី១៦ខែកញ្ញាឆ្នាំ២០២៥។
តាមការផ្សាយរបស់ Amarin TV, ជនជ្រុលនិយមរូបនេះ បានបង្ហោះរូបភាពបង្ហាញពីសម្បកកង់ឡានដែលខ្ទេច ជាមួយនឹង Caption ថា ខ្លួនបានរួចជីវិតម្តងទៀតហើយ។
Kan Chom Phalang ត្រូវគេស្គាល់ថា ជាបុគ្គលជ្រុលនិយម ចូលចិត្តអុជអាលបង្កជម្លោះ ងប់ងល់នឹងសង្គ្រាម និងពោរពេញដោយមហិច្ឆតា ស្រែកឃ្លានការឈ្លានពានទឹកដីប្រទេសដទៃ។
យ៉ាងណា ដោយសារតែការឈ្លក់វង្វេងនឹងភាពអំនួតនិងតាំងខ្លួនជាមនុស្សអស្ចារ្យលើសគេឯង បុគ្គលម្នាក់នេះបែរជាធ្វើឲ្យប្រទេសថៃខ្លួនឯង ត្រូវអាម៉ាស់មុខបំផុតលើឆាកអន្តរជាតិ ខ្មាសពិភពលោក តាមរយៈការប៉ុនប៉ងយករថយន្តដឹកលាមកមកបាញ់លើពលរដ្ឋខ្មែរ នៅក្នុងទឹកដីខ្មែរ។
ទង្វើរបស់គេ ធ្វើឲ្យថៃ ស្អុយឈ្មោះ ហើយត្រូវបានពិភពលោកសើចចំអក និងវាយតម្លៃថា ជាតិសាសន៍មួយនេះ គ្មានភាពខ្មាសអៀន ធ្វើបាបប្រទេសដទៃ ទោះតាមវិធីបែបណាក៏ទៅរួចដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃកំពុងទាស់គ្នា រឿងបង្កកគណនីធនាគារពលរដ្ឋ ធ្វើឲ្យកើតចលាចល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


