Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកំពុងទាស់គ្នា រឿងបង្កកគណនីធនាគារពលរដ្ឋ ធ្វើឲ្យកើតចលាចល

បានផុស

នៅ

ប្រជាជនថៃជាច្រើននាក់បានសម្រុកទៅដកលុយនៅតាមធនាគារ បន្ទាប់ពីគណនីរបស់អ្នកខ្លះត្រូវបានបង្កកដោយមិនដឹងមូលហេតុ ទើបក្រោយមកក្រសួងហិរញ្ញវត្ថុបញ្ជាក់ថា នេះគឺជាការផ្អាកជាបណ្តោះអាសន្នសិន ព្រោះរកឃើញមានគណនីក្លែងក្លាយយ៉ាងច្រើន ដែលលាងលុយកខ្វក់តាមរយៈការធ្វើប្រតិបត្តិការបាញ់លុយចេញចូលញឹកញាប់។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ចំណាត់ការនេះបង្កភាពចលាចលទូទាំងប្រទេស ដោយមនុស្សម្នានាំគ្នាសម្រុកទៅដកលុយតាមទូ ATM ខ្លះចូលធនាគារនិងខ្លះចូលឆែកកុងរបស់ខ្លួនមិនឈប់ឈរ ដល់ថ្នាក់វាបង្កជាទំនាស់ក្នុងចំណោមសមាជិកសភានិងមន្ត្រីក្រសួងហិរញ្ញវត្ថុ ខណៈក៏មានអ្នកខ្លះដាក់ពាក្យបណ្តឹងហើយដែរ។

តាមការផ្សាយរបស់ Bangkok Post, គណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគាររបស់ព្រឹទ្ធសភា រួមជាមួយគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥ ដើម្បីបង្ហាញពីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហានេះ។

សមាជិកព្រឹទ្ធសភា Palawat Tansiri ដែលជាអ្នកនាំពាក្យគណៈកម្មាធិការសេដ្ឋកិច្ច បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងកម្ចាត់គណនីក្លែងក្លាយគឺជារឿងចាំបាច់បំផុត។

(រូបថត៖ Bangkok Post)

ទោះបីជាយ៉ាងណាក៏ដោយ លោកក៏ព្រមានដែរថា ប្រជាពលរដ្ឋស្លូតត្រង់ និងសហគ្រាសធុនតូច និងមធ្យម កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការធ្វើប្រតិបត្តិការញឹកញាប់ គឺជារឿងធម្មតាទេចំពោះពាណិជ្ជករខ្នាតតូច ដូច្នេះយុទ្ធនាការរបស់ក្រសួងបណ្តាលឲ្យគណនីរបស់ប្រជាពលរដ្ឋស្លូតត្រង់ រងការរំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម និងលំហូរសាច់ប្រាក់។

លោកជំទាស់និងស្តីបន្ទោសខ្លាំងៗថា មិនមែនត្រូវផ្អែកតែលើចំនួនគណនី ឬភាពញឹកញាប់នៃការផ្ទេរប្រាក់នោះទេ ដើម្បីកំណត់គោលដៅលើគណនីក្លែងក្លាយ។ ក្រសួងគួរតែបង្កើតលក្ខណវិនិច្ឆ័យច្បាស់លាស់ និងមានស្តង់ដារទូទាំងប្រទេសដើម្បីកំណត់អត្តសញ្ញាណគណនីលាងលុយកខ្វក់។

ជុំវិញរឿងនេះ អាជីវករគ្រប់គ្នាបានត្អូញត្អែរថា ចំណាត់ការនេះបង្កផលប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំង ព្រោះថា ការលក់ដូរសព្វថៃ សឹងតែ១០០%ទៅហើយ ដែលធ្វើការទូរទាត់ប្រាក់តាមរយៈ QR Code ធនាគារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អគ្គិភ័យ​យ៉ាងសន្ធោសន្ធៅឆាបឆេះរោងចក្រ​គីមី ដែលមិនអាចប្រើទឹកពន្លត់បាននៅ​បាងកក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម