Connect with us

កីឡា

សហព័ន្ធកីឡាសិស្ស-និស្សិត បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្ដោត​លើ​ ៧ចំណុច​ធំៗ​ពង្រឹ​ង​សមត្ថភាព​

បានផុស

នៅ

សហព័ន្ធ​កីឡា​សិស្ស​-និស្សិត​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​រដ្ឋបាល​កីឡា​ដែល​មាន​សិក្ខាកាមជាគ្រូអប់រំកាយ​ និង​កីឡា កំពុង​អនុវត្តន៍ផ្ទាល់ជាមួយសិស្សនៅតាម​គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសរុប​ ៤១នាក់ និង​មន្ត្រីនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ ចំនួន​ ៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពវគ្គ​បណ្ដុះបណ្ដាល

លោក​ ព្រំ ប៊ុណ្ណយី​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​សិស្ស​-និស្សិត​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​រយៈពេល​ ៤ថ្ងៃ​ដែល​ចាប់​ពី​ថ្ងៃទី១៧​ ដល់​ ២០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​លើ​ ៧ចំណុច​ធំៗ​ដូច​ជា

ទី១​ មូលដ្ឋានគ្រឹះនៃរដ្ឋបាលកីឡាសិស្ស និស្សិត​

ទី២​ ការ​រៀបចំ​ផែនការ​ និង​គ្រប់គ្រង់កម្មវិធីកីឡាសម្រាប់​សិស្ស

ទី៣​ កំណត់​គោលនយោបាយ និង​យុទ្ធសាស្ត្រសម្រាប់​កីឡាក្នុង​សាលារៀន

ទី៤​ រៀបចំ​ការ​ប្រកួត​ និង​លើក​កម្ពស់សុខភាពសិស្ស

ទី៥​ ការ​រៀបចំ​ព្រឹត្តិការណ៍កីឡា

ទី៦​ គោលការណ៍ និង​យុទ្ធសាស្ត្រសំខាន់​សហព័ន្ធកីឡាសិស្ស និស្សិត​កម្ពុជា​

ទី៧​ សញ្ញាណ​ទូទៅនៃ​អង្គការ​កីឡា​សិស្ស និស្សិត​អន្តរជាតិ​

លោក​ ព្រំ ប៊ុណ្ណយី​

អគ្គលេខាធិការ​រងខាង​លើ​បន្ត​ទៀត​ថា​ គោលបំណងនៃវគ្គ​បណ្ដុះបណ្ដាល​នេះ​ដើម្បី​ពង្រឹងសមត្ថភាព​ និង​ជំនាញ​របស់​គ្រូៗ​អប់រំកាយ​ និង​បុគ្គលិកដែល​ទទួល​ខុសត្រូវ​ចំពោះ​កីឡាសិស្ស​នៅ​តាម​សាលារៀន។​ ផ្ដល់​ចំណេះដឹងលើ​ការ​ធ្វើ​ផែនការ​ និង​អនុវត្តន៍គោលនយោបាយ និង​កម្មវិធីកីឡាសិស្ស និង​លើក​កម្ពស់ការរៀបចំ​ គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាពនៃ​ការ​ប្រកួត​ និង​សកម្មភាព​កីឡា៕

ទិដ្ឋភាពវគ្គ​បណ្ដុះបណ្ដាល

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម