Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលហ្វីលីពីនរឹតបន្តឹង​ការដកប្រាក់ច្រើនៗ ​ដើម្បីបង្រ្កាបអំពើពុករលួយ

បានផុស

នៅ

ធនាគារកណ្តាលហ្វីលីពីន បានរឹតបន្តឹងការដកសាច់ប្រាក់ច្រើនៗ ដោយបញ្ជាឱ្យធនាគារបង្កើនការត្រួតពិនិត្យសម្រាប់ប្រតិបត្តិការ​សាច់ប្រាក់លើសពី ៥០០ ០០០ ប៉េសូ (៨ ៧៤៨ ដុល្លារ) ដើម្បីជាផ្នែកមួយ​នៃការបង្រ្កាបអំពើពុករលួយ និងការលាងលុយកង្វក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការរបស់ធនាគារកណ្ដាលហ្វីលីពីននាពេលនេះ ធ្វើឡើង​ចំពេលដែលរដ្ឋាភិបាលបង្ក្រាបអំពើពុករលួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យមាន​ការបង្កកគណនីធនាគារជាង ១០០ គណនី។ ​គណនី​ទាំងនេះត្រូវបានភ្ជាប់ជាមួយអ្នកម៉ៅការ និងមន្ត្រីសាធារណៈការ ដែលកំពុងរងការ​ស៊ើបអង្កេត។

​ក្នុងសារាចរ​ចេញផ្សាយកាលពីថ្ងៃទី ១៨ ខែកញ្ញា ធនាគារកណ្ដាល Bangko Sentral ng Pilipinas (BSP) បាន​កំណត់ថា ប្រតិបត្តិការលើសពី ៥០០ ០០០ ប៉េសូ ឬចំនួនទឹកប្រាក់ដូចគ្នា​គិតជា​រូបិយប័ណ្ណបរទេស ត្រូវតែអាចតាមដានបាន មិនថាតាមរយៈ​សែក ការផ្ទេរប្រាក់តាមអ៊ីនធឺណិត ការដាក់ប្រាក់ដោយផ្ទាល់ ឬការទូទាត់តាមឌីជីថល នោះទេ។

ធនាគារបាន​បន្តក្នុងសេចក្ដីថ្លែងការណ៍ថា៖ «តាមរយៈកំណែទម្រង់នេះ BSP មានគោលបំណងពង្រឹងវិធានការប្រឆាំងនឹងការប្រើប្រាស់សាច់ប្រាក់សម្រាប់សកម្មភាពខុសច្បាប់ លើកកម្ពស់ការជឿទុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុ និងធានាថា វាអាចឆ្លើយតបទៅនឹងហានិភ័យថ្មីៗ»។

ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ បានបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតអំពើពុករលួយ ដោយផ្តោតលើការចំណាយប្រាក់ផ្នែក​គ្រប់គ្រងទឹកជំនន់​ ក្រោយ​ពីព្យុះជាបន្តបន្ទាប់បាន​បង្កទឹកជំនន់តាមតំបន់ជាច្រើនទូទាំងប្រទេស។

ជុំវិញបញ្ហានេះផងដែរ ក្រុមសង្គមស៊ីវិល និងមេដឹកនាំព្រះវិហារសាសនាគ្រឹស្ទ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ​​នៅថ្ងៃទី ២១ ខែកញ្ញាខាងមុខ ពោលចំថ្ងៃខួបនៃការដាក់ច្បាប់អាជ្ញាសឹកកាលពីជាង ៥ ទសវត្សរ៍មុន ​របស់អតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Sr. ដែលជាឪពុករបស់លោក ម៉ាកូស ជូនៀ។ មនុស្សជាច្រើនចាត់ទុកថ្ងៃនោះ ថាជាថ្ងៃដ៏ខ្មៅងងឹតមួយ​សម្រាប់ប្រវត្តិសាស្រ្តហ្វីលីពីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម