ព័ត៌មានអន្ដរជាតិ
អាមេរិក អូស្រ្តាលី និងហ្វីលីពីន រួមគ្នាធ្វើសមយុទ្ធយោធា ប្រមូលផ្តុំដោយយុទ្ធោបករណ៍ទំនើប
សហរដ្ឋអាមេរិកនិងអូស្ត្រាលីបានចូលរួមធ្វើលំហាត់សមយុទ្ធក្នុងសមុទ្រខាងត្បូង រួមគ្នាជាមួយប្រទេសហ្វីលីពីនជាលើកទីពីរ កាលពីពេលថ្មីៗ ចំពេលមានភាពតានតឹងផ្នែកផ្លូវទឹកយុទ្ធសាស្រ្តនេះជាមួយទីក្រុងប៉េកាំង។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ កងទ័ពហ្វីលីពីនលើកឡើងនៅថ្ងៃចន្ទនេះថា៖ « សមយុទ្ធនេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ដែលប្រមូលផ្តុំដោយនាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះស៊ើបការណ៍ក្នុងប្រតិបត្តិការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ»។

សេចក្តីថ្លែងការមួយលើកឡើងថា៖ « សមយុទ្ធនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសទាំងបី និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិសុខក្នុងតំបន់»។
ប្រទេសហ្វីលីពីនបានដាក់ពង្រាយយន្តហោះចម្បាំង FA-៥០ របស់ខ្លួន ខណៈប្រទេសអូស្ត្រាលីចូលរួមជាមួយយន្តហោះល្បាត P-៨A Poseidon និងសហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងម៉ាក USS Ashland អំឡុងពេលធ្វើសមយុទ្ធ។
គួរបញ្ជាក់ថា សមយុទ្ធនេះបានកើតឡើងមុនពេលបើកសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ឬ «ស្មាទល់នឹងស្មា» រវាងទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៊ីនតោនជាលើកដំបូង ហើយក៏នឹងមានការចូលរួមដោយប្រទេសជប៉ុនយ៉ាងពេញលេញជាមួយប្រទេសអូស្ត្រាលីផងដែរ។
ប្រទេសហ្វីលីពីននិងប្រទេសចិនបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញឧប្បត្តិហេតុជាបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការប៉ះទង្គិចគ្នាថ្មីៗនេះ ដែលទីក្រុងប៉េកាំងបានបាញ់ផ្លោងទៅលើយន្តហោះឆ្មាំសមុទ្រហ្វីលីពីន។
យ៉ាងណា ទីក្រុងប៉េកាំងតែងតែប្រឆាំងនឹងសកម្មភាពយោធារួមគ្នារបស់ទីក្រុងម៉ានីលជាមួយដៃគូសម្ព័ន្ធមិត្តរបស់ពួកគេនៅសមុទ្រចិនខាងត្បូង ដោយអះអាងថាសមយុទ្ធបែបនេះនឹងបង្កើនភាពតានតឹងក្នុងតំបន់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


