Connect with us

ព័ត៌មានអន្ដរជាតិ

ថៃព្រមានពីការកើនឡើង​ជំងឺ​ផ្លូវដង្ហើម RSV និង​ផ្ដាសាយ ខណៈ​ករណី​ឆ្លង​​លើស​ពី ៥៥​ម៉ឺន​ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានចេញការព្រមានអំពីការកើនឡើងយ៉ាងខ្លាំងនៃជំងឺគ្រុនផ្តាសាយ និងករណីជំងឺ​ផ្លូវដង្ហើម Respiratory Syncytial Virus (RSV) ជាពិសេសក្នុងចំណោមកុមារ អំឡុង​រដូវ​វស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កើន​ឡើង​​ជំងឺឆ្លង​​នេះ ភាគ​ច្រើនត្រូវ​គេ​ប្រទះ​ឃើញ​​នៅ​​ខេត្ត​ភាគ​ខាង​ជើង​​ ដូច​ជា ឈៀងម៉ៃ និង​ផាយ៉ាវ និង​តំបន់​ភាគ​ឦសាន ជា​ពិសេស​នគររាជសីមា។ ក្រសួងសុខាភិបាលសាធារណៈ និងនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់​ថៃ បានចេញការព្រមានម្តងហើយម្តងទៀត ទាក់ទងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមទាំងនេះ។

យោង​តាម​ការ​ចុះផ្សាយ​របស់​ The Nation ជំងឺផ្តាសាយថ្មី មាន​ចំនួន ៣០ ០៥៥​ករណី និងជំងឺ​ផ្លូវដង្ហើម RSV ថ្មី ចំនួន ៣ ៤៥៤​ករណី ដែល​ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី៧ដល់ថ្ងៃទី១៣​ខែកញ្ញា។ បើ​រាប់​ចាប់តាំងពីថ្ងៃទី១​ខែមករាមក ប្រទេសនេះបានកត់ត្រាករណីជំងឺគ្រុនផ្តាសាយច្រើនជាង ៥៥៥​​ ០០០​​​​​​​ករណី ដែលក្នុងនោះមានមនុស្ស ៥៩​នាក់បានស្លាប់។

កុមារនៅតែជាក្រុមដែលងាយរងគ្រោះបំផុត។ ការឆ្លងមេរោគគ្រុនផ្តាសាយគឺខ្ពស់បំផុតក្នុងចំណោមអ្នកដែលមានអាយុពី ៥ ទៅ ៩ឆ្នាំ ខណៈពេលដែលជំងឺ​ផ្លូវដង្ហើម RSV ងាយ​កើត​ចំពោះកុមារដែលមានអាយុពី ០ ទៅ ៤​ឆ្នាំ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម