ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ គ្រប់ពេលវេលារាជរដ្ឋាភិបាលតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ កងទ័ព ជាធំ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា គ្រប់ពេលវេលារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ និងកងទ័ពជាធំ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥។


ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្កត់ធ្ងន់ថា គ្រប់ពេលវេលារាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរខ្ពស់អំពីសុខទុក្ខរបស់ពលរដ្ឋ កងទ័ពជាធំ ទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយ ហើយត្រូវជឿជាក់លើសម្តេចទាំងទ្វេចុះលើបញ្ហាព្រំដែន ដោយឈរលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិជាធំ។


សូមបញ្ជាក់ថា ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ គិតត្រឹមថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ បន្តមានភាពស្ងប់ស្ងាត់ល្អ។ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ បន្តមកមើលទីតាំង និងនាំយកនូវអំណោយ នំនែក ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ចេញពីទឹកចិត្តរៀងៗ ខ្លួន យកមកដល់ជូនកងទ័ព និងពលរដ្ឋនៅភូមិព្រៃចាន់៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


