Connect with us

ព័ត៌មានអន្ដរជាតិ

អយុធ្យា លិចលង់ធ្ងន់ធ្ងរប្រៀបដូចជាទន្លេ ឯពលរដ្ឋ រងទុក្ខវេទនា ដង្ហើយសុំជំនួយ

បានផុស

នៅ

ខេត្តអយុធ្យា កំពុងជន់លិចធ្ងន់ធ្ងរមើលទៅប្រៀបបីដូចជាទន្លេ រីឯពលរដ្ឋក៏កំពុងរងទុក្ខវេទនា ដង្ហើយសុំជំនួយជាបន្ទាន់។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះទឹកជំនន់ដ៏អាក្រក់បំផុត បានវាយប្រហារខេត្តភាគកណ្តាលប្រទេសថៃមួយនេះរាប់ខែមកហើយ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពបានប្រែក្លាយទៅជាធ្ងន់ធ្ងរដល់កំពូលពេលដែលទឹកទន្លេ Pa Sak ឡើងហួសកម្រិតប្រកាសអាសន្នទៅហើយ។

(រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ តំបន់ខ្លះ ទឹកបានជន់លិចដល់ដំបូលផ្ទះបន្ទាប់ពីទំនប់ ចៅប្រាយ៉ា បញ្ចេញទឹកកម្រិតច្រើនបំផុត ២ ២០០ម៉ែត្រគូបក្នុងមួយវិនាទី។

(រូបថត៖ Khaosod)

កន្លែងរងគ្រោះខ្លាំងជាងគេគឺឃុំ Ban Krathum នៃស្រុក Sena ដែលទឹកជំនន់បានជន់លិចដល់ទៅកម្ពស់៣ម៉ែត្រ បង្ខំឲ្យពលរដ្ឋឡើងទៅដេកនៅលើដំបូលផ្ទះ ដើម្បីគេចពីគ្រោះថ្នាក់។

(រូបថត៖ Khaosod)

អ្នកខេត្តកំពុងរងទុក្ខ ដោយស្រែកសុំជំនួយ ព្រោះថា ស្ថានភាពនឹងមិនធូរស្បើយឆាប់ៗទេ ហើយទឹកនឹងបន្តហក់ឡើងទៀត ស្របពេលព្យុះថ្មីគឺ Ragasa កំពុងជះឥទ្ធិពល។

(រូបថត៖ Khaosod)

ស្របពេលជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៣នាក់ដោយសារលង់ទឹកក្នុងខេត្តនេះផងដែរ។

(រូបថត៖ Khaosod)

ប្រទេសថៃ កំពុងតែត្រូវធម្មជាតិវាយប្រហារយ៉ាងដំណំមានទាំងរញ្ជួយដី ទឹកជំនន់ បំណាក់ដី បាក់ផ្លូវ ធ្លាយទំនប់ រន្ទះបាញ់ និងខ្យល់ព្យុះ។ បន្ថែមពីលើនេះ ពលរដ្ឋថៃនៅតាមព្រំដែនគ្រប់ជ្រុង ក៏កំពុងរងទុក្ខដោយសារជម្លោះជាមួយប្រទេសជិតខាង ព្រោះតែមហិច្ចតាឈ្លានពាននិងទង្វើអមិត្តរបស់ខ្លួនផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនថៃរត់ប្រសាចគ្នា ខណៈបាក់ទំនប់ទន្លេ Pa Sak ខេត្ត Phetchabun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម