ជីវិតកម្សាន្ដ
ម្តាយ ហ្វីយ៉ាតា បារម្ភសុវត្ថិភាពកូន ខណៈកំពុងត្រៀមខ្លួនតំណាងកម្ពុជាទៅប្រកួតនៅថៃ
កវីនិពន្ធបទចម្រៀងអ្នកស្រី ងិន ម៉ានីយ៉ា បានបង្ហាញនូវក្តីបារម្ភចំពោះសុវត្ថិភាព ម្ចាស់មកុដបវរកញ្ញាចក្រវាទ្បកកម្ពុជាឆ្នាំ២០២៥ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ខណ:កំពុងនឹងត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ នាទឹកដីរបស់ថៃ នាពេលឆាប់ៗខាងមុខនេះ។

ក្រោយគ្រោងមកុដ Miss Universe Cambodia 2025 ហ្វីយ៉ាតា បាននិងកំពុងហ្វឹកហាត់ ដើម្បីតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើង នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅប្រទេសថៃ។
តែយ៉ាងណា ដោយមើលឃើញចរិតរើសអើងពូជសាសន៍របស់ថៃធ្វើដាក់ពលករខ្មែរកន្លងមក ពិសេសស្របពេលដែលយោធាប្រទេសថៃ តែងបង្កហេតុឈ្លានពានកម្ពុជាយ៉ាងគឃ្លើនទៀតនោះ អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាម្តាយម្ចាស់មកុដ Miss Universe Cambodia 2025 រូបនេះ បានបង្ហាញអារម្មណ៍ក្នុងនាមជាម្តាយដូច្នេះថា “ដល់វិនាទីនេះ សៀមកាន់តែសាហាវ ធ្វើឱ្យខ្ញុំបារម្ភពីសុវត្ថិភាពកូនស្រីពេលនាងទៅប្រឡងតែម្នាក់ឯង បេះដូងម្ដាយ“។


បន្ទាប់ពីមានការលើកឡើងបែបនេះ មានមតិមួយចំនួនក៏បានបញ្ចេញទស្សន:ដូចអ្នកស្រី ងិន ម៉ានីយ៉ា ផងដែរ ដោយបារម្ភសុវត្ថិភាពរបស់បេក្ខភាពខ្មែររូបនេះ ខណ:មានការលើកឡើងថា “យើងបារម្ភពីសុវត្ថិភាពបង ហ្វីយ៉ាតា ណាស់ ខ្លាចពួកសៀមវាមានបំណងមិនល្អមកលើយើង គ្រាន់តែរឿងសង្គ្រាមនេះ ឈឺក្បាលណាស់ទៅហើយ”។
ឆ្លើយតបការលើកឡើងពីសំណាក់គាំទ្រ អ្នកស្រី ងិន ម៉ានីយ៉ា បញ្ជាក់បន្ថែមថា ពិបាកទុកចិត្តណាស់ព្រោះជនជាតិនេះក្រឡិចត្រឡុច មើលតែទាហាន ១៨នាក់របស់យើងទៅ។ មកដល់ថ្ងៃនេះវាមិនដោះលែងទៀត៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


