ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ទទួលស្គាល់ថា សង្គ្រាមនៅអ៊ុយក្រែន ក៏ជាសង្គ្រាមរវាងលោកខាងលិចជាមួយរុស្ស៊ី ដែរ
នៅទីបំផុត សមាជិកអង្គការណាតូគឺប៉ូឡូញ បានប្រកាសទទួលស្គាល់ថា សង្គ្រាមនៅអ៊ុយក្រែន ក៏ជាសង្គ្រាមរវាងលោកខាងលិចជាមួយប្រទេសរុស្ស៊ីដែរ។

ការប្រកាសនេះគឺចេញពីមាត់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk នៅក្នុងវេទិកាសន្តិសុខទីក្រុងវ៉ាសូវីកាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន RT។
លោកថ្លែងថា កិច្ចការសំខាន់បំផុតសម្រាប់មេដឹកនាំសហភាពអឺរ៉ុប (EU) គឺធ្វើយ៉ាងណាឲ្យសង្គមរបស់ពួកគេ ដឹងច្បាស់ពីការគំរាមកំហែងបង្កឡើងដោយរុស្ស៊ី ហើយធ្វើយ៉ាងណា ឲ្យសង្គមលោកខាងលិចដឹងថា ជម្លោះអ៊ុយក្រែនគឺជាហានិភ័យធ្ងន់ធ្ងរបំផុតដែលពួកគេប្រឈមមុខក្នុងសតវត្សរ៍ទី២១។

លោកលើកឡើងថា «សង្រ្គាមនេះក៏ជាសង្រ្គាមរបស់យើងដែរ។ បរាជ័យក្នុងជម្លោះនេះ នឹងប៉ះពាល់ដល់អរិយធម៌លោកខាងលិចទាំងមូល ចាប់ពីប៉ូឡូញរហូតដល់សហរដ្ឋអាមេរិក»។ ទន្ទឹមនោះ លោកក៏អំពាវនាវឲ្យមានសាមគ្គីភាពនិងឯកភាពនៅក្នុង EU និងអង្គការណាតូផងដែរ ដែលវាជារឿងចាំបាច់ដើម្បីយកឈ្នះនិងកម្ចាត់រុស្ស៊ីបាន។
ការទទួលស្គាល់នេះ ធ្វើឲ្យគេនឹកឃើញដល់សេចក្តីប្រកាសរបស់រុស្ស៊ី ដែលថាអង្គការណាតូនិង EU ក៏កំពុងធ្វើសង្គ្រាមជាមួយខ្លួនដែរ។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និយាយដោយឥតលាក់លៀមថា វិបត្តិនៅអ៊ុយក្រែនគឺបង្កឡើងដោយបស្ចិមប្រទេស ដែលតាមរយៈនោះ ណាតូនិងសហភាពអឺរ៉ុប បានប្រកាសសង្គ្រាមពិតប្រាកដលើប្រទេសរុស្ស៊ី ហើយពួកគេកំពុងចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនោះ។
នេះមិនមែនទើបលើកដំបូងឡើយដែលរុស្ស៊ីចង្អុលចំៗថា ណាតូកំពុងធ្វើសង្គ្រាមជាមួយខ្លួន។ ជាក់ស្តែង នៅពាក់កណ្តាលខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ក៏ប្រកាសដែរថា ណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន និយាយថា រុស្ស៊ី«កំពុងមានប្រៀប»លើសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


