Connect with us

កីឡា

កុំ​ភ្លេច​បង​ប្អូន! ៦ ប្រកួត ពានអាស៊ី​ AFC Challenge League នៅ​ទឹក​ដី​កម្ពុជា​ជិត​ដល់​ហើយ

បានផុស

នៅ

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League នឹងចូលមកដល់នៅខែ តុលា ឆ្នាំ ២០២៥ ខណៈក្លិបតំណាង កម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល D ដែលនឹងរៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរៀបចំការប្រកួតវគ្គសន្សំពិន្ទុពូល D សរុបទាំង ៦ ប្រកួត ហើយការប្រកួតទាំងអស់ នឹងធ្វើការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ BTV News។ ដោយឡែកកាលវិភាគប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយក្រុម SP Falcons នៅថ្ងៃទី ២៦ ខែ តុលា, ជួបក្រុម Ezra នៅថ្ងៃទី ២៩ ខែ តុលា និង​ចុងក្រោយ ត្រូវជួបក្រុម Manila Digger FC នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ខាងក្រោមនេះជាកាលវិភាគប្រកួតសរុបទាំង ៦ របស់ពូល D ដែលព្រះខ័នរាជស្វាយរៀង ធ្វើជាម្ចាស់ផ្ទះ៖

  • ព្រះខ័នរាជស្វាយរៀង vs SP Falcons (ម៉ុងហ្គោលី) ថ្ងៃទី ២៦ ខែ តុលា ២០២៥ វេលាម៉ោង ៤:០០ ល្ងាច
  • Manila Digger FC (ហ្វីលីពីន) vs Ezra FC (ឡាវ) ថ្ងៃទី ២៦ ខែ តុលា ២០២៥ វេលាម៉ោង ៧:០០ យប់
  • SP Falcons (ម៉ុងហ្គោលី) vs Manila Digger FC (ហ្វីលីពីន) ថ្ងៃទី ២៩ ខែ តុលា ២០២៥ វេលាម៉ោង ៤:០០ ល្ងាច
  • Ezra FC (ឡាវ) vs ព្រះខ័នរាជស្វាយរៀង ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ យប់
  • SP Falcons (ម៉ុងហ្គោលី) vs Ezra FC (ឡាវ) ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៤:០០ ល្ងាច
  • ​ Manila Digger FC (ហ្វីលីពីន) vs ព្រះខ័នរាជស្វាយរៀង ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ យប់
កាលវិភាគប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម