Connect with us

ព័ត៌មានជាតិ

ទិវាគ្រូបង្រៀនឆ្នាំនេះ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”

បានផុស

នៅ

ការប្រារព្ធ ទិវាគ្រូបង្រៀន ៥ តុលា ពិតជាមានសារសំខាន់ណាស់ ដើម្បីជាការរំលឹកដល់គុណរបស់គ្រូដែលបានលះបង់កម្លាំងកាយចិត្ត ចំណេះអប់រំឱ្យសិស្សក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងមានសុជីវធម៌ក្នុងខ្លួន។ សម្រាប់ឆ្នាំ ២០២៥នេះ កម្ពុជាបានប្រារព្វ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញដោយបញ្ញាសិប្បនិម្មិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋម​ន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារអបអរសាទិវានេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគូសបញ្ជាក់ថា៖«ប្រធានបទខាងលើនេះ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធានធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថា ជាសសរស្ដម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយចីរភាព របស់ប្រទេស»។

ទិវាគ្រូបង្រៀន ៥ តុលា ដែលត្រូវបានចាត់ទុកជាទិវាកម្រិតសាកល ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាលដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹង និងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ”។

សិស្សានុសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀបសិក្សាតាមអនឡាញ

កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានវាយកតម្លៃខ្ពស់ចំពោះការរៀបចំទិវាគ្រូបង្រៀននាពេលកន្លងមកដែលទទួលបានជោគជ័យ និងរលូនជារៀងរាល់ឆ្នាំ។ ក្រសួងក៏បានជំរុញឱ្យក្រុមការងារបន្តសហការគ្នាឱ្យកាន់តែល្អបន្តទៀត ដោយត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញ ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យ និងការវិវឌ្ឍថ្មីៗក្នុងវិស័យអប់រំ ជាពិសេស ផ្តោតលើការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ចាត់ចែងរៀបចំការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យឱ្យដំណើរការរលូន និងបង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម