Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គ្រូបង្រៀនជាឪពុកម្ដាយទី ២ មិនត្រឹមតែជាអ្នកផ្ដល់ចំណេះដឹងទេ តែក៏ចង់ឃើញយើងជោគជ័យក្នុងជីវិតដែរ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លើក​ឡើង​ថា គ្រូបង្រៀន​ជា​ឪពុកម្ដាយ​ទី ២ របស់​យើង មិន​ត្រឹមតែ​ជា​អ្នក​ផ្ដល់​ចំណេះដឹង និង​បទពិសោធន៍​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​ដែល​ចង់​ឃើញ​យើង​ទាំងអស់​គ្នា​ទទួល​បាន​ជោគជ័យ​ក្នុង​ឆាក​ជីវិត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រកាស​ចូលរួម​អបអរសាទរ ទិវា​គ្រូបង្រៀន ៥ តុលា ២០២៣ ក្រោម​ប្រធានបទ «គ្រូបង្រៀន ជា​សសរស្ដម្ភ នៃ​កំណែទម្រង់​សាលារៀន​ឆ្ពោះ​ទៅ​រក​ឧត្ដមភាព» នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «គ្រូបង្រៀន គឺជា​ឪពុកម្ដាយ​ទី ២ របស់​យើង ដែល​មិន​ត្រឹមតែ​ជា​អ្នក​ផ្តល់​នូវ​ចំណេះដឹង និង​បទពិសោធន៍​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​ដែល​ចង់​ឃើញ​យើង​ទាំងអស់​គ្នា​ទទួល​បាន​ជោគជ័យ​ក្នុង​ឆាក​ជីវិត​ផង​ដែរ»។ ទន្ទឹម​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ឧទ្ទិស​ទិវា​នេះ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង​គ្រូបង្រៀន​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដែល​បាន និង​កំពុង​ផ្ទេរ​ចំណេះដឹង​ដល់​សិស្ស-និស្សិត​គ្រប់រូប។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​ប្រកាស​ចូលរួម​អបអរសាទរ ទិវា​គ្រូបង្រៀន ៥ តុលា ២០២៣ ក្រោម​ប្រធានបទ «គ្រូបង្រៀន ជា​សសរស្ដម្ភ នៃ​កំណែទម្រង់​សាលារៀន​ឆ្ពោះ​ទៅ​រក​ឧត្ដមភាព» ផង​ដែរ។

ជាមួយ​នោះ ឯកឧត្ដម បាន​បន្ថែម​ថា «សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ឆ្លៀត​ឱកាស​ក្នុង​ទិវា​មួយ​នេះ ចូលរួម​រំឭក​គុណ​លោកគ្រូ​អ្នកគ្រូ​របស់​ខ្លួន ដើម្បី​ជា​ការ​ថ្លែងអំណរគុណ តបស្នង​នូវ​ការ​លះបង់ និង​សេចក្ដី​ស្រលាញ់​ដែល​លោក​បាន​ផ្តល់​មក​លើ​យើង​ម្នាក់ៗ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម