Connect with us

សេចក្ដីជូនដំណឹង

សំណាងធំធ្លាក់លើដៃអ្នកក្រូចឆ្មារ

បានផុស

នៅ

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ បាននាំយកនូវកាដូសំណាងលើកទី៣ ជូនដល់អតិថិជនរបស់ខ្លួនដល់គេហដ្ឋាន។

ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលគាំទ្រទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្សងសំណាងយកកាដូសំណាងជាច្រើនសន្ធឹកសន្ធាប់។ សម្រាប់កាដូសំណាងលើកទី៣នេះមាន៖ ម៉ូតូហុងដា Wave 2025 ១គ្រឿង កង់អគ្គិសនី១គ្រឿង ទូរសព្ទដៃគ្រឿង១គ្រឿង ឆ្នាំងដុតអគ្គិសនី១គ្រឿង និងទឹកត្រចៀកកាំជាច្រើនកេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរកឃើញតារាសំណាងរបស់ក្រុមហ៊ុន នៅក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនបានដឹកយកកាដូសំណាងជូនអតិថិជនដល់គេហដ្ឋានថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥។

លោក ស៊ឹម សុភ័ក្រ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានប្រសាសន៍បញ្ជាក់ថា អតិថិជន​ដែលទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ចាប់ពី១យួរ នឹងទទួលបានសន្លឹកបណ្ណ១សន្លឹក ដើម្បីផ្សងសំណាង ដោយត្រូវបំពេញព័ត៌មាន និងថតសន្លឹកបណ្ណផ្ញើចូលហ្វេសប៊ុកផេកទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់។

កញ្ញា ម៉ាត់ សហ្វីណា រស់នៅភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលទទួលបានកាដូសំណាងពីក្រុមហ៊ុន បានសម្ដែងនូវក្ដីរីករាយមិននឹកស្មានដល់។

លោក ង៉ែត សារុន រស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អះអាងថា ក្រុមហ៊ុនពិតជាបានផ្ដល់នូវកាដូ​សំ​ណាងជូនអតិថិជនពិតប្រាកដមែន។

លោក ហ៊ាង សុខឃីន រស់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញដែរនោះ មានប្រសាសន៍ថា លោកបានទិញទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ទទួលទានខ្លួនឯង និងជូនឪពុកម្ដាយ ព្រោះទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានច្រើនរសជាតិ ដែលឪពុកម្ដាយលោកចូលចិត្ត។

ហ៊ាទី ជាតារាសម្ដែងល្បីមួយរូប បានសរសើរថា ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់មានរសជាតិឆ្ងាញ់ បានទាំងសុខភាព បានទាំងកាដូសំណាង។

លោក ស៊ឹម សុភ័ក្រ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ បញ្ជាក់ថា ក្រុមហ៊ុននឹងបន្តផ្ដល់ជូន​កាដូ​សំណាងសម្រាប់អតិថិជនបន្ថែមទៀត ហើយការជូនដំណឹងនូវគ្រប់ Promotion កម្មវិធីពិសេសៗ នឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ (J. Royal Bird’s Nest)។

សូមរម្លឹកជូនថា ៖ ភ្ជាប់នឹងកម្មវិធីប្រគល់កាដូសំណាងដល់អតិថិជន ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ចូលរួមពី ហ៊ាទី ក៏បាននាំយកនូវសម្ភារៈសិក្សា ថវិកា និងទឹកត្រចៀកកាំមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាង៤០០នាក់ នៅសាលាបឋមសិក្សាភូមិ៥ សង្កាត់ស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម