សេចក្ដីជូនដំណឹង
Rovelo ជាមោទកភាពជាតិ! សំបកកង់រថយន្តស្តង់ដារអន្តរជាតិ ផលិតនៅកម្ពុជាសម្រាប់ប្រជាជនកម្ពុជា
នៅក្នុងប្រវត្តិសាស្រ្តថ្មីនៃការអភិវឌ្ឍនិងការរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា និមិត្តរូបថ្មីមួយនៃឧត្តមភាពនិងសក្ដានុពលរបស់ជាតិបានលេចចេញជារូបរាងឡើង។ ថ្ងៃនេះយើងខ្ញុំមានកិត្តិយសសូមប្រកាសជាផ្លូវការនូវសំបកកង់រថយន្តម៉ាក Rovelo (រ៉ូវេឡូ) ដែលជាសក្ខីភាពនៃមោទកភាពជាតិនិងជាផលិតផលគុណភាពស្តង់ដាអន្តរជាតិ ដែលត្រូវបានផលិតឡើងដោយអ្នកជំនាញកម្ពុជា-ចិន សម្រាប់បងប្អូនប្រជាជនកម្ពុជាគ្រប់រូប។

Rovelo មិនត្រឹមតែជាសំបកកង់រថយន្តនោះទេ ប៉ុន្តែគឺជាលទ្ធផលនៃចក្ខុវិស័យដ៏វែងឆ្ងាយមួយក្នុងការបង្កើតផលិតផលលំដាប់ពិភពលោកនៅក្នុងប្រទេសកម្ពុជា អាចមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្ដាម៉ាកល្បីៗជាអន្តរជាតិ។ យើងខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាសមនឹងទទួលបានផលិតផលដែលមានគុណភាពខ្ពស់បំផុត ដែលត្រូវបានបង្កើតឡើងដោយការយល់ច្បាស់ពីតម្រូវការជាក់ស្តែងក្នុងស្រុក។

តម្លៃស្នូលរបស់យើងគឺ «ផលិតនៅកម្ពុជា សម្រាប់កម្ពុជា» នេះមានន័យថា រាល់សំបកកង់ម៉ាក Rovelo នីមួយៗត្រូវបានសិក្សាស្រាវជ្រាវ រចនា និងផលិតឡើង ដើម្បីឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងស្ថានភាពផ្លូវថ្នល់ អាកាសធាតុ និងតម្រូវការនៃការបើកបរក្នុងប្រទេសកម្ពុជា។ មិនថាការធ្វើដំណើរនៅលើដងវិថីដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ផ្លូវដែលមានឧបសគ្គច្រើនដូចជា ផ្លូវទទួលរងការខូចខាតដោយសារកម្ដៅថ្ងៃខ្លាំង ទឹកលិច និង/ឬផ្លូវដែលរអិលនៅរដូវវស្សានោះទេRovelo គឺនៅតែផ្តល់នូវទំនុកចិត្តនិងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។

Rovelo យើងប្តេជ្ញានាំយកនូវគុណតម្លៃដែលមិនអាចកាត់ថ្លៃបានជូនដល់លោកអ្នកជាអ្នកប្រើប្រាស់គ្រប់ៗរូប៖
- គុណភាពនិងសុវត្ថិភាពតាមស្តង់ដារអន្តរជាតិ សំបកកង់ម៉ាក Rovelo ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីធានាបាននូវស្តង់ដាសុវត្ថិភាពកម្រិតពិភពលោក។ យើងខ្ញុំយល់ច្បាស់ថា សុវត្ថិភាពក្នុងការធ្វើដំណើរ គឺជាសុវត្ថិភាពរបស់គ្រួសារលោកអ្នក។
- ភាពធន់ រឹងមាំ និងប្រើប្រាស់បានយូរ សំបកកង់ម៉ាកRovelo ត្រូវបានរចនាឡើងជាពិសេសឱ្យមានភាពរឹងមាំ ធន់នឹងការសឹករេចរឹល ហើយអាចជម្នះនឹងឧបសគ្គផ្សេងៗនៅលើដងផ្លូវក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងភាពជឿជាក់មិនថាផ្លូវជិតឬឆ្ងាយ។
- ការរួមចំណែកដល់សេដ្ឋកិច្ចជាតិ រាល់ការជ្រើសរើសប្រើប្រាស់សំបកកង់ម៉ាក Rovelo គឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ផលិតផលជាតិ និងការជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរ រួមចំណែកក្នុងការអភិវឌ្ឍជំនាញបច្ចេកទេសដល់កម្លាំងពលកម្មក្នុងស្រុក និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ នេះគឺ ជាជម្រើសដែលពោរពេញដោយមោទកភាព។

យើងខ្ញុំសូមអញ្ជើញបងប្អូនប្រជាជនកម្ពុជាទាំងអស់ ចូលរួមជាផ្នែកមួយនៃមោទកភាពជាតិដ៏អស្ចារ្យនេះ។ សូមមកទទួលយកបទពិសោធន៍ថ្មីនៃការបើកបរប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងមោទកភាពជាមួយសំបកកង់រថយន្តម៉ាកRovelo។
ឥឡូវនេះលោកអ្នកអាចស្វែងរកជាវសំបកកង់រថយន្តម៉ាក Rovelo នៅតាមបណ្ដាហាងលក់សំបកកង់រថយន្តនានាទូទាំងប្រទេសកម្ពុជា។ ការជ្រើសរើស Rovelo សម្រាប់រថយន្តរបស់លោកអ្នក គឺជាចូលរួមលើកស្ទួយផលិតផលរបស់ជាតិ នឹងដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

បើកបរដោយមោទកភាព បើកបរជាមួយ Rovelo!
លេខទូរសព្ទសម្រាប់សាកសួរពត៌មាន៖ 011 551 111
គេហទំព័ហ្វេសប៊ុក៖ https://www.facebook.com/RoveloCambodia





-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


