Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានក្លាយជាដៃគូសហការឧបត្ថម្ភធំ នៃព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

ភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ – ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាម្ចាស់ឧបត្ថម្ភធំផ្លូវការសម្រាប់ស្រាបៀរ និងភេសជ្ជៈក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅប្រទេសកម្ពុជាជាលើកដំបូងបន្ទាប់ពីខកខានរយៈពេល៦៤ឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលបានប្រារព្ធឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាក់ទាញការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់នៅក្នុងតំបន់។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាព ចូលរួមជាចំណែកមួយគាំទ្រ និងឧបត្ថម្ភព្រឹត្តការណ៍ជាប្រវត្តិស្រ្តមួយនេះ ដើម្បីធ្វើឲ្យគុណតម្លៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា កាន់តែធំ មានគុណភាព និងកាន់តែអស្ចារ្យក្នុងភាពជាម្ចាស់ផ្ទះរបស់យើងទាំងអស់គ្នា។ 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ បានមានប្រសាសន៍ថា “ការចូលរួមរបស់វិស័យឯកជនជាពិសេសក្រុមហ៊ុនក្នុងស្រុកដូចជា​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជា មានសារៈ​សំខាន់ណាស់ ក្នុងការលើកកម្ពស់គុណតម្លៃរបស់ស៊ីហ្គេមរបស់កម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលព្រឹត្តការណ៍ស៊ីហ្គេមនៅកម្ពុជា មានការចូលរួមពីភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា V-Active ដែលជាផលិតផលគុណភាពខ្ពស់ប្រគួតប្រជែងទីផ្សារអន្តរជាតិ ហើយនេះជាគោលបំណងរួមរបស់យើងក្នុងការលើកស្ទួយទាំងវិស័យសេដ្ឋកិច្ច តាមរយៈការផ្សព្វផ្សាយផលិត ផលរបស់កម្ពុជាទៅបរទេស រួមទាំងវិស័យជាច្រើនទៀតដូចជា ទេសចរ និងវប្បធម៌ជាដើម។​ ”

លោក Steven Path ស្ថា​បនិក និង​ជានា​យក​ប្រតិបត្តិ​ Pathmazing បានមានប្រសាសន៍ថា “សម្រាប់រាល់ការឧបត្ថម្ភ ពួកយើងក៏ពិចារណាទៅលើកត្តាគុណភាព ម៉ាកសញ្ញា និងប្រជាប្រិយភាពរបស់ម្ចាស់ឧបត្ថម្ភផងដែរ ព្រោះយើងត្រូវតែប្រាកដថាផលិតផលដែលផ្គត់ផ្គង់ជូនកីឡាករ កីឡាការីនី និងអ្នកចូលរួមត្រូវតែមានគុណភាពខ្ពស់។ ពួកយើងបានសិក្សា និងវាយតម្លៃលើម៉ាកផលិតផលជាច្រើន រួចសម្រេចរើសយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រោះយើងខ្ញុំគិតថា  វឌ្ឍនៈ ប្រ៊ូវើរី មិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ ថែមទាំងជាម៉ាកសញ្ញាក្នុងស្រុកដ៏រឹងមាំ និងក៏ជាមោទនភាពរបស់កម្ពុជា ហើយលើសពីការឧបត្ថម្ភភេសជ្ជៈកីឡា វី-អាកទីវ ដែលពិតជាមានសារៈសំខាន់សម្រាប់ការហ្វឹកហាត់​​របស់កីឡាករ កីឡាការីនី តែក៏នឹងផ្តល់ការលើកទឹកចិត្តផ្សេងទៀតពី វឌ្ឍនៈ គ្រុប ផងដែរសម្រាប់ម្ចាស់មេដាយមាសទាំងអស់។​ ”

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “នៅវឌ្ឍនៈ ប្រ៊ូវើរី យើងខ្ញុំជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ។ ការស្រាវជ្រាវបង្ហាញថា ភាពរីករាយ ធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងស្ត្រេស និងអាយុយ៉ឺនយូរ។ ហេតុនេះ ខ្ញុំ និងក្រុមការងារវឌ្ឍនៈ ប្រ៊ូវើរី បាននិងកំពុងបំពេញបេសកកម្ម ដើម្បីនាំយក និងចែករំលែកភាពរីករាយ ការជួបជុំ និងអំណរសាទរទៅកាន់ប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិដែលមកកម្សាន្ត និងវិនិយោគនៅកម្ពុជា។ កីឡានាំមកនូវការជួបជុំ ហើយការនាំមកនូវការជួបជុំ និងភាពរីករាយនេះហើយ ក៏គឺជាឆន្ទះរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហេតុនេះយើងខ្ញុំពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកមួយ និងគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាអ្នកឧបត្ថម្ភ​ធំ (Premium Tier) លើផលិតផលស្រាបៀរ និងភេសជ្ជៈ។ បន្ថែមពីលើការឧបត្ថម្ភជាសាច់ប្រាក់ និងផលិតផល យើងនឹងផ្តល់ការស្នាក់នៅរយៈពេល 3 ថ្ងៃ 2 យប់នៅសណ្ឋាគារ Rosewood Phnom Penh ដល់ម្ចាស់មេដាយមាសកម្ពុជាទាំងអស់ ។ យើងសង្ឃឹមថាការឧបត្ថម្ភរបស់យើងនឹងជំរុញ និងលើកទឹកចិត្តដល់អត្តពលិករបស់យើងឲ្យសម្រេចបានជោគជ័យកាន់តែច្រើន។ យើងខ្ញុំនឹងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍន៍​វិស័យកីឡានៅក្នុងប្រទេសកម្ពុជាតាមរយៈបណ្តាញទីផ្សារ និងការផ្សាយរបស់យើង ហើយក៏សង្ឃឹមថាដែរថាប្រជាជនកម្ពុជាទាំងអស់គ្នានឹងរួបរួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិករបស់យើង និងចូលរួមអបអរសាទរទាំងអស់គ្នាក្នុងឱកាសដ៏អស្ចារ្យនេះ។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើន         វិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន។ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ចដោយទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បីតម្លាភាពចំណូលពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម