កីឡា
ទោះកាត់ប្រាក់ឈ្នួលច្រើន Rashford នៅតែឈរលេខ ៥ ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Barcelona
ខ្សែប្រយុទ្ធចំណូលថ្មី Marcus Rashford នៅតែស្ថិតក្នុងកីឡាករកំពូលទាំង ៥ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្លិប Barcelona ទោះរូបគេបានកាត់ប្រាក់ឈ្នួលអស់ច្រើនក៏ដោយ។

កាលពីយប់ថ្ងៃ ពុធ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Marcus Rashford ពីក្រុមបិសាចក្រហម Manchester United ក្នុងកិច្ចសន្យាខ្ចីជើង ១ រដូវកាល អមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៤១ លានដុល្លារអាមេរិក។
យ៉ាងណា ការផ្លាស់មកកាន់ Barcelona របស់ Rashford នៅរដូវកាលនេះត្រូវបានគេដឹងថា រូបគេហាក់ពេញចិត្តយ៉ាងខ្លាំង ដោយយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួនដល់ទៅ ១៥% ថែមទៀត បើធៀបនឹងពេលនៅ Manchester United។ អំឡុងពេលនៅក្លិបបិសាចក្រហម ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះ ទទួលបានប្រាក់ឈ្នួលចំនួន ៤៤ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ដែលសរុបក្នុងមួយឆ្នាំទទួលបាន ២២.៧ លានដុល្លារអាមេរិក។

ប៉ុន្តែការមកចូលរួមជាមួយ Barcelona នៅរដូវកាលនេះ រូបគេទទួលបានចំនួន ១៦.៣ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះបីជាយ៉ាងណា Rashford នៅតែឈរលេខរៀងទី ៥ ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតប្រចាំ Barcelona ពោលគឺនៅក្រោមតែ Robert Lewandowski, Frenkie de Jong, Lamine Yamal និង Raphinha ប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាកីឡាករទាំង ១០ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Barcelona៖
- Robert Lewandowski (២៤.២ លានដុល្លារអាមេរិក)
- Frenkie de Jong (២២.១ លានដុល្លារអាមេរិក)
- Lamine Yamal (១៩.៤ លានដុល្លារអាមេរិក)
- Raphinha (១៧ លានដុល្លារអាមេរិក)
- Marcus Rashford (១៦.៣ លានដុល្លារអាមេរិក)
- Jules Kounde (១៥.៨ លានដុល្លារអាមេរិក)
- Pedri (១៤.៥ លានដុល្លារអាមេរិក)
- Ronald Araujo (១៤.៥ លានដុល្លារអាមេរិក)
- Dani Olmo (១៤.៥ លានដុល្លារអាមេរិក)
- Ferran Torres (១១.៦ លានដុល្លារអាមេរិក)។
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Si.com
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


