សន្តិសុខសង្គម
តំបន់ព្រំដែនចាំយាម ខេត្តកោះកុង នៅតែបន្តរក្សាភាពស្ងប់ស្ងាត់
មន្រ្តីប្រចាំការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឱ្យដឹងថា ស្ថានភាពនៅបន្តរក្សាភាពស្ងប់ស្ងាត់ល្អពុំមានហេតុការណ៍ណាមួយគួរឱ្យកត់សម្គាល់នោះទេ ទោះយ៉ាងណា មានប្រុងជើងការជានិច្ច។

គិតមកទល់ម៉ោងនេះ ស្ថានការណ៍នៅតំបន់ព្រំដែនអន្តរជាតិចាំយាមមិនមានបញ្ហាអ្វីណាមួយកកើតមានឡើងនោះទេ ពោលគឺស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ទាំងសងខាងរវាងកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្រ្តីសមត្ថកិច្ចជំនាញប្រចាំនៅតំបន់ព្រំដែន។
មន្រ្តីដែលសុំមិនបញ្ចេញអត្តសញ្ញាណ អះអាងថា ស្ថិតក្នុងបរិបទគ្រប់កម្លាំងជំនាញ កំពុងបង្កើនការប្រុងជើងការជានិច្ច ខណៈខេត្តភាគឧត្តរនៃប្រទេសកម្ពុជាកំពុងប្រយុទ្ធវាយទៅលើកងទាហានថៃឈ្លានពានមកលើប្រាសាទ និងទឹកដីកម្ពុជា។

ស្របពេលកងទ័ពកម្ពុជាសម្រុកវាយប្រយុទ្ធនៅតំបន់ប្រាសាទសំខាន់ៗ នៅខេត្តឧត្តរមានជ័យ គេសង្កេតឃើញភាគថៃនៅខេត្តត្រាត នៅម៉ោង១០និង២៧នាទី ថ្ងៃទី២៤ ខែកក្កដា បានផ្តើមទាញទ្វារព្រំដែនបិទ ហើយបញ្ចេញសិស្សសាលាជាច្រើននាក់ពីរៀនឆ្លងដែនខេត្តកោះកុងតាមច្រកព្រំដែនចាំយាម។
នៅព្រឹកមិញនេះ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

ជាក់ស្តែងក្រសួង ស្ថាប័នកំពូលៗ របស់កម្ពុជាបានចេញសេចក្តីថ្លការណ៍ថ្កោលទោសចំពោះសកម្មភាពឈ្លានពានដោយទ័ពថៃ និងទទូចអន្តរជាតិថ្កោលទោសទង្វើខុសច្បាប់របស់ថៃលើកម្ពុជា។
រីឯប្រជាពលរដ្ឋ ក៏បានបង្ហោះសារអបអរសាទលើកសរសើររចំពោះការយកជ័យជម្នះរបស់កងទ័ពកម្ពុជាដែលបានបង្រ្កាបយោធាថៃចេញពីប្រាសាទ និងទឹកដីកម្ពុជា ព្រមទាំងដកអូសនូវអាវុធជាច្រើនគ្រឿងទៀត៕


អត្ថបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


