កីឡា
លោក ផាត សូដា៖ តស៊ូដោះបំណុលជំពាក់ពេលធ្វើក្លឹបមានពេលខ្លះគេមកទាលុយ ឬស្ដីឲ្យដល់ក្លឹប
គ្រូប្រដាល់ដើមកំណើតពីខេត្តស្វាយរៀង លោក ផាត សូដា ប្រវត្តិកក្លឹបគុនខ្មែរស៊ុបពើហ្វៃនេះគឺជូរចត់ណាស់ ប្ដូរទីតាំង៣ដងហើយ ខណៈលុយជំពាក់ថ្លៃសាងសង់ត្រូវគេមកទាដល់ក្លឹបក៏មាន ស្ដីឲ្យមុខសិស្សក៏មានដែរទម្រាំបានមកដល់ពេលនេះ។

លោក ផាត សូដា
លោក ផាត សូដា បានឲ្យដឹងថា ប្រវត្តិកក្លឹបគុនខ្មែរស៊ុបពើហ្វៃដែលលោកគ្រប់គ្រងពេលនេះគឺជូរចត់ណាស់ទម្រាំសាងសង់រួចរាល់ និងមានទីតាំងច្បាស់លាស់ដូចនេះ។ នេះជាទីតាំងទី៣ ដែលក្លឹបផ្លាស់ប្ដូរជាបន្តបន្ទាប់ដោយសារជួលដីគេថ្លៃ និងបូកការចំណាយទឹកភ្លើងច្រើនទៀតនោះគឺរត់មិនរួចទេកន្លងទៅ។

ទិដ្ឋភាពក្លឹបលោក ផាត សូដា
គ្រូរបស់ រិទ្ធី គីងកុង រូបនេះរំលឹកកាលសាងសង់ក្លឹបដែលហាត់បច្ចុប្បន្ននេះអស់ថវិកាជាង ១ម៉ឺនដុល្លារ ប៉ុន្តែមានថវិកាមិនគ្រប់គ្រាន់ឡើយ។ អំឡុងពេលនោះសល់ថ្លៃសាងសង់ជិត ៣,០០០ដុល្លារគឺលោកសុំខាងដេប៉ូសងជាការបង់រំលស់ប្រចាំខែវិញ និងបានយល់ព្រមទាំងអស់គ្នា។

លោក ផាត សូដា កំពុងបង្ហាត់សិស្ស
ប៉ុន្តែជាក់ស្ដែងមិនដូច្នោះឡើយស្រាប់តែដល់ខែបែរជាមកទាលើសថវិកាដែលបាននិយាយគ្នាទៅវិញ និងបានឡូឡា ទាហើយទាទៀត។ មានពេលខ្លះមកដល់ក្លឹបស្ដីឲ្យលោកនៅមុខសិស្ស និងជួនកាលស្ដីឲ្យសិស្សទៀតក៏មាន។
លោក ផាត សូដា បន្តថា នៅពេលនោះគឺពិបាកចិត្តខ្លាំងបំផុត និងត្រូវដើរខ្ចីលុយគេគ្រប់ទិសដើម្បីសង់បំណុលមួយនេះឲ្យរួច។ ហេតុនេះហើយទម្រាំបានក្លឹបមួយនេះសាងសងរួចរាល់គឺតស៊ូណាស់។ ការសាងសង់នេះក៏មានការឧបត្ថម្ភថវិកាមួយចំនួនពីលោក សឿ វណ្ណៈ ប្រធានក្លឹបផងដែរ និងបានសម្រាលបន្ទុកមួយ និងមួយចំនួនធំទៀតគឺរ៉ាប់រងដោយខ្លួនឯងផ្ទាល់ដោយពុំហ៊ានសុំបន្ថែមពីប្រធានក្លឹប ឬខាងណាខាងណីនោះឡើយ។

ទិដ្ឋភាពក្លឹបលោក ផាត សូដា
បញ្ជាក់ដែរថា ក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃដែលគ្រប់គ្រងដោយលោក ផាត សូដា នេះគឺមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ ក្លឹបមួយនេះចាត់ទុកជាក្លឹបដែលកំពុងបណ្ដុះបណ្ដាលថ្នាលបានជាច្រើន និងល្បីឈ្មោះដូចជា រិទ្ធី បូរិន រិទ្ធី គីងកុង រិទ្ធី សូសែន គឿម សុវណ្ណឃីម និងកីឡាករល្អៗមួយចំនួនទៀត៕

ទិដ្ឋភាពក្លឹបលោក ផាត សូដា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


