សេចក្ដីជូនដំណឹង
“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំទីប្រឹក្សា អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកា ចុះសមរភូមិផ្ទាល់សួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគឧបភោគប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស រួមមាន៖ ថវិកាចំនួន ២០០លានរៀល មីជាតិ ២ ០០០កេស និងអង្ករ ៥០តោន ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ជាមេទ័ពដ៏ឆ្នើមរបស់កម្ពុជា បានដឹកនាំកងទ័ព និងអាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ដែលបានអនុញ្ញាតិឲ្យយុជនបូជាការពារយុត្តិធម៌ ចុះមកជួបផ្ទាល់ដើម្បីសម្តែងនូវការគោរពដល់វីរភាព ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។ ទន្ទឹងគ្នានោះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា សូមផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

អ្នកឧកញ៉បានថ្លែងថា «ក្នុងនាមប្រធានយុវជនបូជាការពារយុត្តិធម៌ តែងតែបានណែនាំ និងលើកទឹកចិត្តដល់សមាជិកក្រុមទាំងអស់ ចូលរួមសាមគ្គីគ្នាការពារជាតិរបស់យើង ពិសេសសូមគោរព និងដឹងគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត លោកតែងតែខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន ដូច្នេះហើយខ្ញុំមិនរុញរាក្នុងការលះបង់ កុំថាឡើយសម្ភារៈ ទ្រព្យសម្បត្តិ… សម្រាប់ខ្ញុំសូម្បីជីវិតក៏អាចចូលរួមជាមួយបងៗកងទ័ពបានដែលនូវពេលជាតិត្រូវការ»។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង មានប្រសាសន៍ថា «ការចល័តទ័ព និងអាវុធធន់ធ្ងន់ទាំងអស់នេះ មិនមែនដេីម្បីគំរាមកំហែងប្រទេសជិតខាងទេ ហើយក៏មិនចង់បង្ករសង្គ្រាមជាមួយប្រទេសជិតខាងដែរ ប៉ុន្តែ គឺដេីម្បីត្រៀមវាយបកសត្រូវឈ្លានពានក្នុងករណីដែលសត្រូវរំលោភបំពានលេីអធិបតេយ្យជាតិកម្ពុជា»។

ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមយុវជនបូជាការពារយុត្តិធម៌ ដែលមកសួរសុខទុក្ខកងទ័ព ហើយបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់កងកម្លាំងជួរមុខឈរជើងតាមព្រំដែន៕





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


