Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ស៊ិនហាន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាព សប្បុរសធម៌​នៅពេលដែលប្រទេសកម្ពុជា ស្ថិតក្នុងគ្រាលំបាក

បានផុស

នៅ

(ភ្នំពេញ)៖ ខណ:ពេលដែលប្រទេសកម្ពុជា កំពុងតែជួបការលំបាកជាពិសេសការប្រឈមជាមួយបញ្ហានានាដែលបង្កឡើង ដោយសារជម្លោះព្រំដែន ធនាគារ ស៊ិនហាន បានខិតខំចូលរួមចំណែកយ៉ាងសកម្ម ដោយបានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងសង្គម នៃសាមគ្គីភាពជាតិ តាមរយៈការចូលរួមចំណែកមនុស្សធម៌ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយក្តីបារម្ភចំពោះសុខុមាលភាពរបស់កុមារ ដែលរងផលប៉ះពាល់ដោយជម្លោះនេះ ធនាគារ ស៊ិនហាន បានបរិច្ចាគថវិកាចំនួន ៤០០លានរៀល តាមរយៈ​​អង្គការរក្សាកុមារ។ មូលនិធិនេះនឹងជួយគាំទ្រដល់ អាហារូបត្ថម្ភ កម្មវិធីអប់រំ និងការថែទាំផ្លូវចិត្ត​ សម្រាប់កុមារដែលទទួលរងនូវវិបត្តិ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់ធនាគារ ស៊ិនហាន។

លោក Park Hee Jin ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស៊ិនហាន​ បានមានប្រសាសន៍ថា «នៅពេលនេះមានគ្រួសារជាច្រើនកំពុងរងទុក្ខលំបាក ជាពិសេសនោះគឺកុមារតូចៗ ដែលជាអនាគតរបស់ប្រទេសកម្ពុជា។ ដូចនេះ យើងមិនអាចមើលរំលងនូវទុក្ខលំបាក របស់ពួកគេបានទេ ហើយនេះគឺជាពេលមួយសម្រាប់យើងគ្រប់គ្នា មិនថាជាវិស័យរដ្ឋ​ ឬឯកជននោះទេ ត្រូវរួមគ្នាតែមួយ ដើម្បីជួយដល់ប្រជាជនកម្ពុជាយើង»។

លើសពីនេះទៅទៀត ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា​​ ធនាគារ ស៊ិនហាន បានប្រកាសនូវ វិធានការបន្ធូរបន្ថយពិសេសមួយ គឺការលុបចោលបំណុលឥណទានរបស់អតិថិជន ឬអ្នកចូលរួមខ្ចី ជាយោធិន​​ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ សកម្មភាពដែលប្រកបដោយទឹកចិត្តសប្បុរសនេះ គឺដើម្បីជាការផ្តល់កិត្តិយស និងជាការចងចាំដល់វីរទ័ពដែលបានពលីជីវិត ព្រមទាំងផ្តល់ការគាំទ្រជាក់ស្តែងដល់មនុស្សជាទីស្រលាញ់របស់ពួកគាត់ដែលកំពុងតែសោកសៅនៃការបាត់បង់ដ៏ធំធេងនេះ។

ក្រៅពីនេះទៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥​​​ ធនាគារ ស៊ិនហាន បានចូលរួមចំណែកផ្គត់ផ្គង់ អាហារសំខាន់ៗ រួមមាន៛អង្ករ ៥០បាវ មី ៧៧កេស និងត្រីខកំប៉ុងចំនួន ២០កេស ជូនរដ្ឋបាលខេត្តសៀមរាប។ អំណោយនេះមានតម្លៃស្មើនឹងចំនួនទឹកប្រាក់ លានរៀល ក្នុងគោលបំណងជួយដល់គ្រួសារដែលកំពុងប្រឈម នឹងការខ្វះខាតស្បៀងអាហារជាបន្ទាន់។

ជាងនេះទៅទៀត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ និយោជិតនៅធនាគារ ស៊ិនហាន ទាំងអស់គ្នា ក៏បានផ្តួចផ្តើម រៃអង្គាសប្រាក់ផ្ទាល់ខ្លួនផងដែរ ដោយបានចូលរួមវិភាគទានដោយស្ម័គ្រចិត្ត ចំនួនសរុបប្រមាណ ១០លានរៀល។ ចំនួនទឹកប្រាក់នេះត្រូវបានបរិច្ចាគតាមរយៈ សមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះថ្នាក់ជាតិ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារ ស៊ិនហាន ​បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន​ចំពោះប្រជាជនកម្ពុជាថា ធនាគារ ស៊ិនហាន មិនត្រឹមតែជាគ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួរនាទីយ៉ាងសកម្មក្នុងកិច្ចការជួយដល់សង្គមផងដែរ។ មិនថាស្ថិតក្នុង​គ្រា​មាន​សន្តិភាព ឬមាន​វិបត្តិ ធនាគារ ស៊ិនហាន ​នៅ​តែបន្តប្តេជ្ញាចិត្តរក្សា ​គុណតម្លៃ​ស្នូល​របស់​ខ្លួន គឺ​ការ​ទទួល​ខុស​ត្រូវ សាមគ្គីភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម