សេចក្ដីជូនដំណឹង
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសទទួលពាក្យចូលរៀនចំនួន១៥០កន្លែង
វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សូមប្រកាសដំណឹងស្តីពីការបើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ លើជំនាញបច្ចេកវិទ្យាឌីជីថលថ្នាក់បរិញ្ញាបត្រចំនួន ១៥០ កន្លែង។ ការដាក់ពាក្យអាចធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ឆ្នាំសិក្សានេះ វិទ្យាស្ថានបានផ្តល់កញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% និង ៧៥% ដល់បេក្ខជនដែលមានសក្តានុពល។ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កំពុងផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រលើជំនាញ (១) ទូរគមនាគមន៍និងបណ្តាញ (២) វិទ្យាសាស្ត្រកុំព្យូទ័រ (៣) ធុរកិច្ចឌីជីថល។

នៅក្នុងឆ្នាំនេះ វិទ្យាស្ថាននៅតែបន្តដំណើការកម្មវិធីអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ ព្រមជាមួយកញ្ចប់ឧបត្ថម្ភសិក្សាពិសេសក្នុងករណីនិស្សិតធ្វើតេស្តបានពិន្ទុចាប់ពី៥០% ឡើងទៅ។ សម្រាប់ បេក្ខនារីគឺអាចទទួលបានកញ្ចប់ឧបត្ថម្ភសិក្សាពិសេស ៥០%ដោយស្វ័យប្រវត្តិ ក្នុងនោះបេក្ខជន- បេក្ខនារី អាចប្រើប្រាស់កម្ចីសិក្សាជាមួយធនាគារហ្វីលីពដែលមានអត្រាការប្រាក់០% សម្រាប់ និស្សិតដែលចង់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុពីគ្រួសារ ហើយអាចទូទាត់សងត្រឡប់មកវិញ បន្ទាប់ពីទទួលបានប្រាក់បៀវត្សចាប់ពី ២.០០០.០០០៛ (ពីរលានរៀល) ឡើងទៅ។ សម្រាប់សិស្សានុសិស្សដែលមក ចុះឈ្មោះចូលរៀននឹងទទួលបានកុំព្យូទ័រយួរដៃថ្មីមួយគ្រឿង។

CADT នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្សលើជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។ វិទ្យាស្ថានយល់ឃើញថា ឧបសគ្គផ្នែកហិរញ្ញវត្ថុគឺជាបញ្ហាចម្បងមួយសម្រាប់សិស្សានុសិស្សដែលមានទេពកោសល្យ។ ហេតុនេះហើយ ទើប CADT បង្កើតកម្មវិធីកញ្ចប់ឧបត្ថម្ភនេះឡើង ដើម្បីជំរុញ និងបើកផ្លូវឱ្យពួកគេអាចឈោងចាប់យកចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល។
វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានប្រកាសទទួលនិស្សិតចុះឈ្មោះ ចូលរៀន សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលក្នុងនោះមាន ៖

(១) បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ (Bachelor’s in Telecoms & Networking)
- ឯកទេស សន្តិសុខសាយប័រ (Specialized in Cyber Security)
- ឯកទេស ទូរគមនាគមន៍ និងបណ្ដាញ (Specialized in Telecoms & Network Engineering)
(២) បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor’s in Computer Science)
- ឯកទេស វិស្វកម្មសុសវែរ (Specialized in Software Engineering)
- ឯកទេស វិទ្យាសាស្ត្រទិន្នន័យ (Specialized in Data Science)
(៣) បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល (Bachelor’s in Digital Business)
- ឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក (Specialized in e-Commerce)

CADT គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែលផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ តាមរយៈវិធីសាស្ត្របង្រៀនចម្រុះដូចជា Blended Learning, Flipped Classroom, និង Project-Based Learning។ វិទ្យាស្ថានក៏ផ្តោតសំខាន់លើការពង្រឹងជំនាញបច្ចេកទេស ជំនាញទន់ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាពិតជាមានចំណេះដឹង ចំណេះធ្វើ និងជំនាញច្បាស់លាស់សម្រាប់ក្លាយជាធនធានដ៏ឆ្នើមក្នុងការកសាងសេដ្ឋកិច្ចឌីជីថលកម្ពុជា។
ចុះឈ្មោះឥឡូវនេះ តាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/apply
ព័ត៌មានលម្អិតពីកម្មវិធីសិក្សា៖ https://idt.edu.kh/our-program-page/
ទំនាក់ទំនងព័ត៌មានតាមរយៈ
លេខទូរសព្ទ ៖ 015 335 877 ឬ 077 335 877
អ៊ីម៉ែល ៖ [email protected]
គេហទំព័រ ៖ www.cadt.edu.kh
ហ្វេសប៊ុក ៖ fb.com/CADT.Academy
តេឡេក្រាម ៖ t.me/CADT_Official
អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


