ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រាប់ឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវតែផ្ដល់ព័ត៌មានពិត ក្នុងពេលធ្វើជំរឿន
ក្រសួងមហាផ្ទៃបានស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការបំពេញព័ត៌មានលើសលាកបត្រឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងជំរុញឱ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អប្រសើរ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលចេញនៅថ្ងៃទី១៣ ខែមីនា។

តាមសេចក្ដីជូនដំណឹង ក្រសួងមហាផ្ទៃនឹងចាត់មន្ត្រីជំរឿនដើម្បី ចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិត និងបាន ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។សម្រាប់ការធ្វើជំរឿននេះ មន្ត្រីរបស់ក្រសួងមហាផ្ទៃ នឹងចុះទៅធ្វើជំរឿនដល់អាសយដ្ឋានទីស្នាក់ការកណ្ដាលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផ្ទាល់តែម្ដង។
គួរឱ្យដឹងថា តាមទិន្នន័យដែលចេញដោយក្រសួងមហាផ្ទៃកាលពីខែមករា ឆ្នាំ២០២៤ នៅក្នុងប្រទេសកម្ពុជាមានសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកសរុបចំនួន ៦ ២៧៩ ក្នុងនោះសមាគមមានចំនួន២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បាននិងកំពុងធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃកម្ពុជា។ ក្រសួង វាយតម្លៃថា វត្តមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនឹងធ្វើសកម្មភាពច្រើន ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនកំពុងធ្វើទង្វើផ្ទុយពីច្បាប់ ទាំងដែលក្រសួងធ្លាប់ក្រើនរំលឹកច្រើនដង។ ទោះធ្វើខុសច្បាប់ច្រើនដង ក្រសួងមហាផ្ទៃ នៅតែ ណែនាំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់បំពេញកាតព្វរបស់ខ្លួនឱ្យល្អ ស្របតាមច្បាប់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


