ព័ត៌មានជាតិ
កីឡាការិនីអន្តរជាតិមកពីប្រទេសហ្វ្រង់កូហ្វូនីជិត៣រយនាក់ ចូលរួមព្រឹត្តិការណ៍កីឡារត់ប្រណាំង នៅសៀមរាប
ក្រុមហ៊ុន. ZBO និងក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានកីឡារិនីអន្តរជាតិមកពីប្រទេសនិយាយភាសាបារាំងប្រមាណជាង២៧០នាក់។ ព្រឹត្តិការណ៍ខាងលើនេះ គឺជាសកម្មភាពប្រកួតប្រជែងមួយតាមរយៈពាក្យស្លោកថា ការរត់ឆ្លងកាត់ឧបសគ្គ ដែលមានគោលដៅសំខាន់គឺដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចាត់ទុក ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ ឧបសគ្គ (Raid Amazones) ជាប្រភេទកីឡា ក្នុងគោលដៅដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យកីឡា និងបានបង្ហាញពីភាពក្លាហាន ការតស៊ូអត់ធ្មត់របស់អត្តពលិកនារី។ លោក យុន លីនណេ បញ្ជាក់ថា ការប្រកួត កីឡានេះ គឺជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និងគាំទ្រស្ត្រីឲ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរស។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរស ខ្មែរបានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា ។

បន្ថែមពីនេះ ព្រឹត្តិការណ៍កីឡាប្រភេទនេះ ក៏បានជួយផ្សព្វផ្សាយពីសក្តានុពល គៅលដៅទេសចរណ៍ របស់ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានភាពល្បីល្បាញនូវប្រាង្គប្រាសាទក្បូរក្បាច់រចនាដ៏មហិមា ព្រមទាំង សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង។ លើសពីការប្រើប្រាស់រាងកាយ និងការផ្សងព្រេង ព្រឹត្តិការណ៍នេះ បានដើរតួជាអ្នកបំផុសគំនិតដល់ស្ត្រីទូទាំងពិភពលោក ដោយបង្ហាញឲ្យឃើញថា កីឡា និងការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ហើយរាល់ឧបស័គ្គដែលបានឆ្លងកាត់គឺជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន ។ ព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones)លើកទី៤នេះ គឺជាកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍មួយនៅក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones)លើកទី៤នេះ បានចាប់ចេញដំណើរពីចំណុចមុខ ប្រាសាទតាព្រហ្ម ដោយបានឆ្លងកាត់ទីប្រាង្គប្រាសាទ កាត់ព្រៃក្នុងតំបន់អង្គរ ដោយឆ្លងកាត់ឧបសគ្គជាច្រើន រហូតដល់គោលដៅកំណត់ចុងក្រោយ នៅមុខប្រាសាទបកី្សចាំក្រុង ។ ក្នុងសកម្មភាពនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones) ដោយបានចែកកីឡាការិនីជាក្រុមៗ ដោយមួយក្រុមមានកីឡាការិនីពី០៤ ទៅ ៦នាក់ ៕
អត្ថបទ៖គឿន វេត


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


