ពិធីបុណ្យសែននំព្រះខែ គឺជាពិធីបុណ្យប្រពៃណីមួយនៅក្នុងប្រទេសចិន។ ជាទូទៅសែស្រឡាយចិន និយមចូលចិត្តផ្ដល់អំណោយដល់មិត្តភ័ក្ដិ ឪពុកម្ដាយ សាច់ញាតិផ្សេងទៀត និងបុគ្គលិករបស់ពួកគេ។
អាចថាជារឿងពិបាកសម្រាប់មនុស្សមួយចំនួន ក្នុងការគិតពីអំណោយសម្រាប់សាច់ញាតិ។
កុំឲ្យគិតវែងឆ្ងាយ នេះជាអំណោយដ៏ពេញនិយមទាំង ៥ សម្រាប់ផ្ដល់ឲ្យគ្នាក្នុងពិធីបុណ្យសែននំព្រះខែ នាខាងមុខនេះ៖
១. នំសែនព្រះខែ
នំសែនព្រះខែ គឺជាអាហារត្រូវតែមានក្នុងអំឡុងពេលពិធីបុណ្យ។ ជនជាតិចិននិយមយកនំប្រភេទនេះ ជាអំណោយ មកជូនមនុស្សពិសេសរបស់ពួកគេ ដើម្បីឲ្យជីវិតមានតែរឿងល្អៗ និងសុភមង្គលដូចជាស្នូលនំដែលនៅខាងក្នុង។
២. ក្ដាមថ្មធំៗឆៅឬចម្អិនរួចរាល់
ក្នុងពេលមានពិធីបែបនេះ គឺរឿងល្អបំផុតដើម្បីបរិភោគក្ដាមថ្មធំៗ ដែលមានរោមព័ន្ធជុំវិញខ្លួនពួកវា។ ប្រភេទអំណោយនេះ គឺសក្ដិសមបំផុត សម្រាប់ពិធីបុណ្យសែនព្រះខែ។ នេះក៏ជាប្រពៃណីមួយដែលមនុស្សអាចជួបជុំ ទទួលទានអាហារគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គលបំផុត។
៣. តែបុរាណ
តែជាភេសជ្ជៈល្អបំផុតសម្រាប់ទទួលទានជាមួយនំសែនព្រះខែ និងជាភេសជ្ជៈដែលមានសុខភាពល្អនៅក្នុងប្រទេសចិន។ ដោយសារនំសែនព្រះខែផ្អែម តែបើទទួលទានជាមួយតែមួយពែង អាចជួយសម្រួលដល់រសជាតិរបស់នំកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ជាងមុន។
៤. កន្ត្រកផ្លែឈើ
ផ្លែឈើដែលពេញនិយមបំផុតសម្រាប់ពិធីបុណ្យនេះ គឺផ្លែ pears ទំពាំងបាយជូរ ក្រូចថ្លុង និងផ្លែទទឹម។ ឧទាហរណ៍ ការបរិភោគផ្លែ pears ក្នុងឱកាសបុណ្យសែននំព្រះខែ មានន័យថាគ្រួសារនឹងមិនបែកបាក់គ្នាទេ។
ប្រជាជនចិនជឿជាក់ថា មានសុខភាពល្អក្នុងការទទួលទានផ្លែឈើតាមរដូវ ហើយក៏ជាគំនិតល្អមួយក្នុងការផ្ដល់កន្ត្រកផ្លែឈើជាអំណោយ ជាមួយផ្លែឈើដែលបានរាយខាងលើ។
៥. អង្ករនិងប្រេងសរីរាង្គ
អង្ករនិងប្រេងសរីរាង្គ គឺជាគ្រឿងផ្សំទូទៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនចិន។ សព្វថ្ងៃមនុស្សកាន់តែច្រើនកំពុងស្វែងរករបៀបរស់នៅដែលមានសុខភាពល្អ។ ប្រជាជនយកចិត្តទុកដាក់បន្ថែមលើគ្រឿងផ្សំទាំងនោះជារឿងចាំបាច់បំផុត ហើយក៏ជាហុងស៊ុយនៃការរកស៊ីទទួលទានមានបានដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិចិន
ចុចអាន៖ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ