ព្យាករណ៍រាសីមនុស្សឆ្នាំ «ខាល» ២០២២​ខាងមុខ លាភឬគ្រោះអ្វីខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ព្យាករណ៍រាសីមនុស្សឆ្នាំ «ខាល» ២០២២​ លាភឬគ្រោះអ្វីខ្លះ?

បានផុស

នៅ

យោងតាមហោរាសាស្ត្រចិន ខ្លា ជាទូទៅមានរាសីខ្ពស់ពេញមួយឆ្នាំ ចាប់ពីថ្ងៃទី១ មករា ២០២២ រហូតដល់ខែមករា ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វខ្លាឆ្នាំ ២០២២ នឹងមានពេលវេលាដ៏មមាញឹក ខិតខំស្វាហាប់ជាងមុន និងពោរពេញដោយថាមពលវិជ្ជមាន។ ពួកគេមានការប្តេជ្ញាចិត្តខ្ពស់ ទោះធ្វើអ្វីតែឯកឯង ក៏ទទួលបានផ្លែផ្កា ​និង​ការ​រីកចម្រើនខ្ពស់។ ​២០២២ សម្រាប់ឆ្នាំខាល នឹងមានការផ្លាស់ប្តូរដែលមិនបានរំពឹងទុកជាមុន និងការវិវត្តនានាគួរឱ្យភ្ញាក់ផ្អើល។ អ្វីៗដែលមិនសូវសមប្រកបពីអតីតកាល នឹងត្រឡប់ជាមានរស្មីឡើងវិញ។ រាល់ជម្លោះ អាចផ្សះផ្សា ការដាក់ទុនរកស៊ី នឹងងើបលូតលាស់ ទទួលបានផលផ្លែប្រសើរឡើង។

ឆ្នាំ ២០២២ រាល់សកម្មភាពការងារនឹងមានភាពរហ័សរហួន សកម្ម ប្រាជ្ញាឈ្លាសវៃ សមត្ថភាពចេះតែបង្កើនខ្លាំងថែម ហើយពួកគេមិនងាយចុះចាញ់នោះទេ។

បើសេពគប់ជាមួយ កណ្តុរ ខ្លា នាគ សេះ ស្វា ឆ្កែ រឹតតែជំរុញថាមពលរបស់ខ្លា ឱ្យមានកម្លាំងចិត្ត ការតស៊ូ ហើយសម្រេចបាននូវគោលបំណងដោយជោគជ័យបំផុត។ ចំណែកមនុស្សឆ្នាំ គោ ទន្សាយ ពស់ ពពែ មាន់ ជ្រូក សមប្រកបជាមួយនឹងការរស់នៅ ការទំនាក់ទំនង ឬស្នេហាយល់ចិត្ត។

ពណ៌នាំសំណាង

ពណ៌នាំសំណាងចំពោះឆ្នាំខ្លាគឺ ខៀវ បៃតង ក្រហម និងលឿង។ ពណ៌ខៀវប្រើសម្រាប់ការចរចា ការសម្ភាសន៍ការងារ និងការប្រាស្រ័យទាក់ទង។ ពណ៌បៃតងប្រើសម្របខ្លួនទៅនឹងការងារថ្មី កន្លែងរស់នៅថ្មី ឬការចាប់ផ្តើមថ្មី។ ក្រហមសម្រាប់ការណាត់ជួបគូស្នេហ៍ ឬរនាំលាភកូនចៅប្រុសស្រី។ ​ពណ៌​លឿង​សម្រាប់​ការ​ទិញ​អចលនទ្រព្យ ឬ​ការ​ផ្ទេរ​ទ្រព្យសម្បត្តិ។ ក្រៅពីនោះគួរមានសម្លៀកបមពាក់ កាបូប និងកន្សែង ពណ៌ស ឬមាស ដើម្បីការពារសំណាងអាក្រក់។

Tiger Yearly Horoscope 2022 – Feng Shui Prediction for Money and Finance |  KnowInsiders

សុខភាព

គួរ​តាមដាន​សុខភាព​តម្រងនោម ជាពិសេស​ការពារ​ហានិភ័យ​នៃ​ជំងឺ​រលាក​ផ្លូវ​បង្ហួរ​នោម។ ទម្លាប់ផឹកភេសជ្ជៈស្រស់​ជាជាងភេសជ្ជៈកំប៉ុង ឱ្យបានច្រើន និងទៀងទាត់។ ចៀសវាងហែលទឹកលេងនៅឆ្នេរសមុទ្រ​ ព្រោះសុខភាពឆ្នាំ ២០២២ ​អ្នកឆុងជាមួយទឹកប្រៃ។

អាជីព

សម្រាប់ការងារ និងអាជីព ឆ្នាំខ្លា ដាក់ចុះដុះឡើងនូវគម្រោងដីឡូតិ៍ ឬការវិនិយោគថ្មីៗនឹងសម្រេចបានដោយជោគជ័យ។ ចំណែកគម្រោងហិរញ្ញវត្ថុនានា នឹងកាក់កបគួរជាទីពេញចិត្ត។

ខ្លា គួរសហការជាមួយ សេះ ឆ្កែ ជ្រូក ក្នុងវិស័យបោះពុម្ព ការសរសេរ និងផ្នែកចិត្តវិទ្យា។ រីឯការវិនិយោគថ្មីផ្សេងទៀតអាចនឹងអភិវឌ្ឍនៅក្នុងសកម្មភាពសមុទ្រ និងកំពង់ផែ។ ពាណិជ្ជកម្មតាមដងទន្លេ និងសមុទ្រ ក៏ដូចជាការចិញ្ចឹមត្រីអាចពង្រីកទៅកាន់ទីផ្សារថ្មី កាន់តែមាននិរន្តរភាព និងទទួលបានផលចំណេញក្នុងរយៈពេលវែង។

លុយ

Water Tiger by Exileden on DeviantArt | Mystical animals, Fantasy creatures  art, Mythical creatures art

លុយ និងហិរញ្ញវត្ថុ គួរតែប្រុងប្រយ័ត្ន ​ព្រោះវាប្រែប្រួលលឿន មិនទៀងទេ ជាពិសេសអំឡុងឆ្នាំខ្លា ២០២២។​  ​អ្នក​ក្រអាច​មាន​លាភ មាន​ជ័យ ប៉ុន្តែ​អ្នក​មាន​រួច​ហើយ​ អាច​ធ្លាក់​ផ្ពោកត្រឹម​តែ​មួយ​រំពេច។

ស្នេហា និង គ្រួសារ

នៅក្នុងគ្រួសារខ្លា នាឆ្នាំ ២០២២ ទទួលបានដោយភាពត្រជាក់ត្រជុំ និងសុខដុមរម្យនា។ អ្នកមានបំណងយកកូន ក៏រឹតល្អប្រសើរ ព្រោះបុត្រធីតារបស់អ្នកនឹងនាំលាភចូលពេញគ្រួសារ។

ស្នេហាដែលកើតឡើងក្នុងអំឡុងឆ្នាំខ្លា តែងតែមានភាពផុយស្រួយ ហើយកម្រនឹងនាំឱ្យទំនាក់ទំនងយូរអង្វែង។ យ៉ាងណាចំពោះអ្នកបែកបាក់ស្នេហា ឆ្នាំ​ចិន ២០២២ ជា​ឆ្នាំ​អំណោយផល​សម្រាប់​ទំនាក់ទំនង​ថ្មី អាចនិយាយបានថា នឹងជួបគូគាប់ពិតប្រាកដ។ ចំណែកអ្នកនៅលីវមិនធ្លាប់មានគូសោះ គួរមានការប្រុងប្រយ័ត្នច្រើនជាងធម្មតា ចំពោះការណាត់ជួបថ្មី៕

អត្ថបទ៖ សន្យា

ចុចអាន៖ «ខាល» ២០២២ ជាឆ្នាំល្អ អាចរៀបអាពាហ៍ពិពាហ៍​បាន តែត្រូវរើសថ្ងៃខែ ទើបមានសុភមង្គលយូរអង្វែង

ចុចអាន៖ មនុស្សឆ្នាំ «ម្សាញ់» នឹងសំណាងធំចាប់ពីខែវិច្ឆិកានេះ ដល់ខែមករា ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សង្កាត់​ជាប់​ពេញសិទ្ធិ​ហើយ​ត្រូវ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​ធ្វើ​ការជូន​ប្រជាជន​ដោយ​មិន​រុញ​រា​និង​ខ្លាច​ពី​ការនឿយហត់​

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​ធំ​សឺ​មី​រ៉ឺម៉ក​បុក​រះ​បង្គោល​ភ្លើងស្តុប ២​ដើម គំរប​លូ ១​កន្លែង ស្លាកសញ្ញា​មើលផ្លូវ​១​កន្លែង ផ្ទះ​១​ខ្នង សំណាង​មិន​បុក​មនុស្ស

ព័ត៌មានជាតិ៧ ម៉ោង មុន

តារាចម្រៀង វណ្ណ ណា​រ៉ា ក្រោយ​ឆ្លងកាត់​អាជីព​ច្រើន​ឆ្នាំ​បច្ចុប្បន្ន​កំពុង​លេចធ្លោ​ក្នុង​កម្មវិធី​លំដាប់​ពិភព លោក​មួយ​

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក សា​វិ​ន ហ្វី​លី​ព ប្រកាស​ត្រៀម​កម្មវិធី​១​ដុល្លារ​ដើ​ម្បី​រក្សា​ស្នាមញញឹម​លោកតា​ស៊ី​ក្លូ​១០០​នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ការសម្ពោធ​បើក​លក់ វីឡា​ធ្វី​ន​ផ្លើស បុរី ណា​ឌី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services