ហុងស៊ុយប្រើកាបូបហៅលុយចូលណែនៗ និងរបៀបទុកដាក់មិនងាយចាយផ្ដេសផ្ដាស
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ហុងស៊ុយប្រើកាបូបហៅលុយចូលណែនៗ និងរបៀបទុកដាក់មិនងាយចាយផ្ដេសផ្ដាស

បានផុស

នៅ

ថ្ងៃនេះ គ្រូ ណុប នឹងនិយាយអំពីហុងស៊ុយនៃការប្រើប្រាស់កាបូប ហើយក៏មិនមែនចេះ តែប្រើដាក់លុយតាមចិត្តចង់ដែរ។ ការ​ប្រើ​កាបូប​ដាក់​លុយ ​គឺ​ជា​ជំនឿ​មួយ ​ព្រោះ​កាបូប​ខ្លះ​នឹង​​បង្កើន​សំណាង ទទួល​បាន​ទ្រព្យសម្បត្តិ មាន​លុយ​ចូល​ក្នុង​កាបូប​យ៉ាង​ពេញៗ​។ ចំណែក​ខ្លះ​ នឹង​ធ្វើ​ឲ្យ​ខាត​លាភ ​គ្មាន​ហុងស៊ុយ ​ឬ​នាំ​ឲ្យ​ចិត្ត​ចាយវាយ​គ្មាន​សំចៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រើកាបូបវែង

មុន​នឹងរៀបចំ​ក្រដាស​ប្រាក់​ក្នុង​កាបូប ​ដើម្បី​បង្កើន​សំណាង ចូរនិយាយអំពីរូបរាងកាបូប​ជាមុនសិន។ ដែលការប្រើប្រាស់កាបូបត្រូវមានទំហំ​វែង វានឹងជួយយើងរៀបចំ​ក្រដាសប្រាក់​ ឲ្យ​កាន់តែមានរបៀបរៀបរយជាងមុន។ កាបូបវែងនឹងជួយលុយមិនជ្រួញ ឬទក់ទេ ហើយ​កាបូបនេះ ​នឹងជួយរកលុយបានកាន់តែច្រើនផងដែ។ សំខាន់បំផុត គឺមិនគួរប្រើកាបូបដែលរហែក ឬខូច ព្រោះកាបូបខូចៗនាំលុយចេញពីយើង។

ជ្រើសរើស​ពណ៌​កាបូប​របស់​អ្នក​តាមថ្ងៃកំណើត

បន្ថែមពីការប្រើកាបូបវែង ការជ្រើសរើសពណ៌កាបូបក៏សំខាន់ផងដែរ។ អ្នក​ត្រូវ​មើល​ពណ៌​នៃ​ថ្ងៃ​កំណើត​ខ្លួនឯង ​ថា​ជា​ពណ៌​ដែល​ត្រូវ​បាន​កំណត់យ៉ាងម៉េច​ ហើយវាក៏ជាពណ៌នាំសំណាងសម្រាប់យើង និងពណ៌មួយណា​ជា​ពេលវេលា​ដែលហៅប្រាក់ចូលមកច្រើនៗ។

តម្រៀបក្រដាសប្រាក់នៅក្នុងកាបូប

ល្បិចនៃការរៀបចំក្រដាសប្រាក់គឺជារឿងសំខាន់ ដូច្នេះអ្នកគួររៀបប្រាក់ណាមានតម្លៃជាងគេ​នៅខាងក្នុង និងក្រដាសប្រាក់តាម​ចំនួនតម្លៃដែលមានដូចជា ក្រដាស ១ម៉ឺនរៀល ក្រដាស ៥ពាន់រៀល ក្រដាស ១ពាន់រៀល ក្រដាស​ប្រាក់​ដែល​មាន​តម្លៃ​តូច ​គឺ​ត្រូវ​នៅខាងមុខកាបូប។ ល្បិច​នេះ ​នឹង​ធ្វើ​ឲ្យ​លុយ​នៅ​ក្នុង​ហោប៉ៅ​របស់​យើងនៅ​បាន​យូរ។ សំខាន់បំផុត ​វិធី​នេះ​ ក៏​អាច​ឲ្យ​យើង​ប្រើ​បាន​កាន់តែ​ងាយស្រួល​ផង​ដែរ​។ នៅ​ពេល​ដែល ​ដល់​ពេល​ដែល​ត្រូវ​ចំណាយ​ណាមួយ​ចាំបាច់ យើងក៏ងាយដឹងពីកន្លែងដែលប្រាក់ណានៅខាងណាដែរ។។

ដាក់​លុយ​បញ្ច្រាស

ការ​បង្វែរ​ក្រដាស​ប្រាក់​បញ្ច្រាស នៅ​ក្នុងទម្រង់នេះ វា​ដូចជា​ការ​ឲ្យ​លុយសម្រាក ហើយ​ឲ្យលុយ​របស់​យើង​ស្ថិត​នៅក្នុងកាបូប​បានយូរ មិនងាយចាយ​ផ្ដេសផ្ដាស ​តាម​ចិត្ត​នឹក​ឃើញ។

ញែក​កាក់​ចេញ​ពី​កាបូប

បើ​នៅ​ស្រុក​យើង គេ​មិន​ចាយ​កាក់​ទេ តែ​បើ​អ្នក​ទៅ​ក្រៅ​ប្រទេស ​ប្រាកដ​ជា​សល់​កាក់​ពី​ការ​អាប់​មិនខាន។ បើ​អ្នក​មាន​កាក់​ គួរ​រក​កាបូប​​ដាក់​ដោយ​ឡែក។ មិន​គួរ​លាយ​ជាមួយ​កាបូប ​ដែល​ប្រើ​សម្រាប់​ដាក់​ក្រដាសប្រាក់​ឡើយ។ ព្រោះ​គេ​ជឿ​ថា​ វា​នឹង​ធ្វើ​​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ភាព​ច្របូកច្របល់ ហើយ​សំខាន់​បំផុត វិធីសាស្ត្រ​នេះ​ ក៏​​ជួយ​រៀបចំ​កាបូប​របស់​យើង​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ផងដែរ៕

គ្រូ ណុប

ចុចអាន៖ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត

ចុចអាន៖«ច» ២០២២ ស្នេហារលូន​ លាភសំណាងនៃមុខតំណែង ក៏មកដល់​ក្នុងជីវិតព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services