Connect with us

វប្បធម៌ ជំនឿ

«ច» ឆ្នាំនេះទទួលបានលាភសំណាងនៃមុខតំណែងផ្ទួនៗ រីឯមនុស្សនៅលីវ នឹងជួបស្នេហា

បានផុស

នៅ

យោងតាមប្រតិទិនចិនគឺតាមច័ន្ទគតិ និងផ្អែកលើវដ្ដ ១២​ ឆ្នាំ ដែលឆ្នាំថ្មីនីមួយៗ ត្រូវបានផ្សារភ្ជាប់​ជាមួយនឹងសត្វមួយក្នុងចំណោម ១២ រាសីចក្ររបស់ចិន ដែលតែងតែលេចឡើងក្នុងលំដាប់ដូចគ្នា។ បុគ្គល​កើត​ឆ្នាំ ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ២០៣០ ជា​របស់​ឆ្នាំច មាន​ហោរាសាស្ត្រ​ដូចតទៅ៖

ស្នេហា ប្រសិនបើអ្នកនៅលីវ នឹងជួបដៃគូជីវិតដែលទន្ទឹងចាំមកជាយូរ។ ចំណែកអ្នករៀបការ​ថ្មីថ្មោង ​នឹង​បាន​ទទួលសមាជិកថ្មីឆាប់ៗ។ តែមានការឈ្លោះគ្នា​តិចតួចខ្លះ​ដែរ​ ប៉ុន្តែ​កុំ​បារម្ភ​ ព្រោះ​មនុស្ស​ឆ្នាំ​ចពូកែអត់ធ្មត់ នឹងដៃគូ​ មិន​ឆេវឆាវខុសទំនង នាំឲ្យបែកបាក់គ្នាទេ។ ដូច្នេះ​ចៀសវាង​មានបញ្ហា​ ត្រូវ​ប្រាកដថា ​អ្នកបាន​បំពេញ​បំណង​ប្រាថ្នា​របស់​គ្នា​ទៅវិញទៅមក ក្នុងកិច្ចការដែល​បាន​ធ្វើ​រួមគ្នា។ ម្យ៉ាងវិញទៀត អ្នក​គួរ​ចៀសវាង​ការ​សង្ស័យ ព្រោះ​នោះ ​ជា​ការ​ចាប់ផ្ដើម​សម្លាប់​ទំនាក់ទំនង​ដៃគូឲ្យឈានទៅបែកបាក់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារ​ឬអាជីព សត្វឆ្កែស្មោះត្រង់ និងគោរពតាមបញ្ជាទាំងអស់។ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​បំផុត​ ​ដើម្បី​សម្រេច​កិច្ចការ​ណា​មួយ ​ដែល​បាន​ផ្ដល់​ឲ្យ​ពួកគេ។ ក្នុងឆ្នាំ ២០២២ ឆ្កែ​នឹង​បង្វែរសំណាង​ចេញ​ពីភាពលំបាកកាល​ពីឆ្នាំ​មុន​ ហើយ​ចាប់ផ្ដើម​កម្ចាត់​ឧបសគ្គ​ដែល​បាន​ឈរ​នៅ​ខាងមុខ​ផ្លូវ។ នេះនឹងក្លាយជាឆ្នាំ​ពិសេស​មួយ​ សម្រាប់អ្នកដើម​កំណើតច ជាមួយ​នឹងអំណោយ​នៃសំណាង​ពី Tai Sui និង​ឱកាស​ជាច្រើន​នៅ​ទូទាំង​តំបន់នីមួយៗ​នៃ​ជីវិត​របស់​ពួកគេ។

ឆ្នាំចក៏មានភាពរសើបចំពោះព័ត៌មានលម្អិត និងមានជំនាញវែកញែកខ្លាំង​ផងដែរ។ ពួកគេមើល​ឃើញ​ពី​គ្រោះថ្នាក់​នៃ​ការស្ថិតក្នុងឋានៈខ្ពស់ នេះ​ជា​មូល​ហេតុ​ដែល​មនុស្ស​ឆ្នាំច​ សុខ​ចិត្ត​នៅ​ក្រោម និង​ជួយ​អ្នក​ដទៃដោយចិត្តស្មោះសរ។ ច ពូកែ​សង្កេត និងមានសីលធម៌​រឹងមាំ ​ក្នុងការ​ដែលបំពេញកិច្ចការងារផ្សេងៗ។ ពួកគេវិនិច្ឆ័យ​គ្រប់គ្នា​ មុននឹង​សម្រេចចិត្តថា​តើបុគ្គលនោះគួរ​ឲ្យ​ទុកចិត្តឬអត់។ នេះធ្វើ​ឲ្យ​ពួកគេក្លាយជាបេក្ខជន​ដ៏​ល្អ​ សម្រាប់​អាជីព​ដូចជា អាជ្ញា​កណ្ដាល មេធាវី និង​អ្នក​សម្ភាសន៍ ។

មនុស្ស​ឆ្នាំ ច ​មាន​ភាព​ច្នៃប្រឌិត​​ពី​កំណើត ពួកគេ​ខិតខំ​ប្រឹងប្រែង និង​ធ្វើការងារ​អស់​ពី​កម្លាំង​កាយ​ចិត្ត ហើយ​សង្ឃឹមថា​នឹង​ទទួល​បាន​ជោគជ័យ​ តាមរយៈ​កា​រខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ នៅ​ថ្ងៃណា​មួយ។

ប្រសិនបើអ្នកចង់សម្រេចបានច្រើនក្នុងជីវិត ត្រូវកែលម្អខ្លួនឯង ធ្វើ​អ្វី​ដែល​អាចឲ្យខ្លួនឈាន​ទៅ​មុខ​នូវ​ទេពកោសល្យពីកំណើត និង​ជំនាញ​។ កុំ​ស្រួល​នឹង​អ្វី​ដែល​សម្រេច​បាន​ឥឡូវ​នេះ ត្រូវសម្លឹងឲ្យឆ្ងាយ ទើបឆាប់ដល់គោលដៅចង់បាន។

អាចថាចជាមនុស្សឆាប់ចង់បានស្រួល តែក៏មានចិត្តតស៊ូ យ៉ាងណាមិញ បើទោះបីជាមានភាពអំណត់ក្ដី ច ក៏ត្រូវហ៊ានលះបង់ភាពនឿយហត់ ហ៊ានជម្នះ​ កុំចង់បានសុខស្រួលតែមួយប្លុក ត្រូវក្លាហាន នឹងដើរទៅមុខកុំថយក្រោយ ទោះឧបសគ្គ​ធំ​យ៉ាងណា ​តែ​ត្រូវ​យក​មក​ជា​មេរៀន​ឲ្យ​ខ្លួន​រឹងមាំ។

ច បើ​មាន​បញ្ហា​ចូរ​រក្សា​ចិត្តឲ្យ​នឹងនរ​ ហើយ​ប្រឈម​មុខ​នឹង​ការ​បរាជ័យ​នៅ​កន្លែង​ធ្វើការ។ ជំនួស​ឲ្យ​ការ​ត្អូញត្អែរ​អំពីអ្វីៗ​គ្រប់យ៉ាង ឬ​បន្ទោស​អ្នក​ដ៏ទៃ។ ការ​តាំងចិត្ត​របស់​អ្នក ​នឹង​ហុច​ផល​នៅ​ឆ្នាំ ២០២២ នេះមិន​ខាន​ បើ​សិន​អ្នក​ព្យាយាម​តស៊ូ​ជម្នះ​រឿងរ៉ាវ​ទាំង​នេះដោយការតាំងចិត្ត។

លើស​ពី​នេះ សញ្ញា​ឆ្នាំ​ឆ្កែនៃ​ឆ្នាំ ២០២២ គឺចង់ឲ្យ​អ្នកស្រលាញ់អ្វី​ដែលខ្លួនកំពុងធ្វើ និងដឹងគុណ​ចំពោះ​មុខ​តំណែង​ដែល​កំពុង​ស្ថិត​នៅបច្ចុប្បន្ននេះ។ ថ្ងៃ​ណា​មួយ​មនុស្ស​ឆ្នាំច ​នឹង​ឈាន​ដល់​កម្ពស់​ដែល​អ្នក​កំពុង​ចង់​បាន ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្លួនឯងនៅថ្ងៃនេះ។

ជូនពរឆ្នាំចជួបតែរឿងល្អៗក្នុងឆ្នាំ ២០២២ នេះ ហើយចងចាំថា គ្មានរបស់ណាបានមកស្រួល ដោយគ្មានការលះបង់ទៅនោះទេ។ ត្រូវព្រមហត់នឿយខ្លះ ទើបបានល្អទៅថ្ងៃមុខនឹងគេ៕

គ្រូ ណុប

ចុចអាន៖«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ

ចុចអាន៖«រកា» ត្រូវរក្សាចិត្តស្មោះសរឲ្យជាប់ ឆ្នាំ ២០២២ អ្នកនឹងបានផលតបស្នងមកវិញ ទាំងការងារ និងជីវិត

ចុចអាន៖«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍១ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម