៦ យ៉ាង ​បកស្រាយសុបិន រួមភេទ របស់បុរស
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

៦ យ៉ាង ​បកស្រាយសុបិន រួមភេទ របស់បុរស

បានផុស

នៅ

បុរសសុបិន រួមភេទ ជាប្រផ្នូលទាំងរឿងល្អ និងរឿងមិនល្អ មកព្រមៗគ្នា អាស្រ័យតាមប្រភេទទាំង ៦ ខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រួមភេទជាមួយសង្សារចាស់

ក្នុងអំឡុងពេលនេះ បើនិយាយអ្វីត្រូវប្រយ័ត្នឱ្យមែនទែន ព្រោះអ្នកដទៃដែលស្ដាប់ ​នឹងយល់ផ្ទុយស្រឡះពីអ្នក​ ដែលបង្កទៅជារឿងយល់ច្រឡំ ឬទាស់ទែងគ្នា។ សុបិននេះ ​ក្នុងជីវិតពិត អ្នកត្រូវប្រឈមនឹងជំងឺ ឬជាប្រផ្នូលគ្រោះថ្នាក់ដែលនាំឱ្យបាត់បង់ឈាម។

២. រួមភេទជាមួយមិត្តស្រី

ទស្សន៍ទាយ​ថា ​ការងារ​មិន​រលូន​ល្អ ​ឬ​ត្រូវ​ជាប់គាំងតែម្ដង​។ ​សុបិននេះប្រាប់ទៀតថា ​អ្នកនឹង​មាន​មនុស្ស​មក​ជួយ​ជ្រោមជ្រែងគ្រប់ទីកន្លែង ប៉ុន្តែត្រូវ​ប្រយ័ត្ន​ការធ្វើដំណើរ​ពេល​យប់។

៣. ឃើញមិត្តភក្តិរួមភេទជាមួយសង្សារចាស់

បំណងប្រាថ្នារបស់អ្នក នឹងមានឱកាសក្លាយជាការពិតខ្ពស់។ មិនតែប៉ុណ្ណោះ​ ​ខាង​ការងារ ឬ​​ការ​ជួញ​ដូរនឹង​ទទួលបានលាភធំ។​ ​យ៉ាងណាមិញ សុបិន​នេះ​ ក៏ជាប្រផ្នូលប្រាប់ថា ​មនុស្ស​ជុំវិញ​ខ្លួន​អ្នកកំពុងប្រឈមជាមួយគ្រោះកាច។

៤. រួមភេទជាមួយមនុស្សប្រុស

បើឃើញខ្លួនឯងរួមភេទនឹងមនុស្សប្រុស​ ត្រូវប្រយ័ត្នចំពោះរបស់ដែលជនចម្លែកនាំមកឱ្យអ្នក ព្រោះគេមានចេតនាមិនល្អមកលើអ្នកឡើយ។ ក្រៅពីនោះ ចូរ​ប្រយ័ត្ន​ចំពោះ​ ​មនុស្ស​​វ័យក្មេង​ជាង​​ ព្រោះគេអាចនាំទុក្ខ និងរឿងឈឺក្បាលឱ្យអ្នកមិនស្រាក។

៥. ចង់រួមភេទ តែមិនបានរួមភេទ

សុបិនចង់រួមភេទ ទស្សន៍ទាយថា អ្នកនឹងទទួលបានដំណឹងពីញាតិមិត្ត ជិតឆ្ងាយ។ ប៉ុន្តែត្រូវប្រយ័ត្នគ្រោះថ្នាក់ចំពោះ​​មនុស្ស​ក្នុងផ្ទះ​ ឬ​ការខូចខាត​ទ្រព្យសម្បត្តិ​។ ទោះយ៉ាងណា ​សំណាង​អាក្រក់នឹងកន្លងទៅឆាប់ៗ ហើយអ្នកនឹង​ទទួល​បាន​សំណាងល្អ​ជា​បន្ត​បន្ទាប់។

៦. រួមភេទជាមួយមិត្តភក្ដិប្រុស ហើយមានគេឃើញ

ទំនាយទាយថា អ្នកមានឱកាសបានមិត្តល្អធ្វើជាមិត្តស្រី។ ប៉ុន្តែ​កុំ​រញ៉េរញ៉ៃ​ជាមួយមនុស្សស្រី​ដែល​មាន​ម្ចាស់​រួច​ហើយ ព្រោះ​វា​នឹង​បង្កជា​បញ្ហា​​ជាន់ក រហូតទៅជារឿងក្ដីក្ដាំ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនរួមភេទ មានអត្ថន័យបែបណា ចំពោះស្ត្រី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services