វប្បធម៌ ជំនឿ
វត្តស្វាយរមៀត ខេត្តសៀមរាប រៀបចំពិធីប្រណាំងទូកប្រពៃណីលើកទី៥ បន្ទាប់អាក់ខាន ២ឆ្នាំ
ក្រោយពីបានអាក់ខានក្នុងការប្រណាំងទូកលក្ខណៈប្រពៃណី រយៈពេល២ឆ្នាំ ដោយវិបត្តិជំងឺកូវីដ-១៩ ព្រះគ្រូចៅអធិការគណៈកម្មការវត្ត និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត បានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណី លើកទី៥ ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាម និងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរ ដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពានមកលើទឹកដីខ្មែរកាលពីអតីតកាល។

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា ថ្វីត្បិតតែមេរោគកូវីដ-១៩ មិនទាន់សាបរលាបអស់ពីកម្ពុជា និងក្នុងពិភពលោកក្តី តែកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានខិតខំប្រឹងប្រែងពុះពារស្វែងរកវ៉ាក់សាំងចាក់ការពារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងបានធ្វើឱ្យស្ថានភាពនៃការឆ្លងមានការថយចុះជាលំដាប់ ហើយសម្រេចបើកប្រទេសពេញលេញឡើងវិញ។

ព្រះគ្រូចៅអធិការបន្តថា ពិធីប្រណាំងទូកបែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករបស់ជាតិ.ដើម្បីថែរក្សាប្រពៃណីរវាងវត្ត និងសហគមន៍កុំឱ្យបាត់បង់ និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាលរក្សានូវទីអារាម ឱ្យបានសុខសាន្ត និងសម្បូរសប្បាយ។

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទ រង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណខេត្ត បានចាត់ទុកការរៀបចំឱ្យមានពិធីប្រណាំងទូក ក្នុងការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ និងមានគុណតម្លៃមិនអាចកាត់បានចំពោះសង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើម។

ព្រះអង្គមានសង្ឃដីកាថា ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និងភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ឋចក្រក៍មានសន្ទុះរីកចម្រើនខ្លាំងក្លាគួរឱ្យមោទនភាព។ តែយ៉ាងណាក៏ដោយក៏យើងត្រូវតែធ្វើឱ្យប្រសើរឡើងថែមទៀតនូវកត្តាសំខាន់ៗមួយចំនួន ក្នុងការពង្រឹងអនុវត្តនូវខ្លឹមសារមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ការពង្រឹងតួនាទី និងភារកិច្ចមន្ត្រីសង្ឃគ្រប់ថ្នាក់ឱ្យកាន់តែប្រសើរឡើង, កាត់បន្ថយអធិករណ៍ក្នុងវត្តអារាមឱ្យកាន់តែតិចទៅៗ និងឈានទៅលុបបំបាត់ទាំងស្រុង និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តអារាម និងពង្រឹងពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា ជាពិសេសការបង្កើនគំនិតបណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ ឱ្យមានទឹកចិត្តស្រឡាញ់ ការគោរព សន្តោសប្រណី និងការដឹងគុណចំពោះអ្នកមានគុណទាំងឡាយ។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា វត្តអារាម ព្រះពុទ្ធសាសនាបានរួមចំណែកស្ទើរគ្រប់វិស័យ ក្នុងការកសាងអភិវឌ្ឍសង្គមកម្ពុជាយើង តាំងពីអតីតរៀងរហូតដល់បច្ចុប្បន្ន ហើយក៏បន្តទៅអនាគតផងដែរ។ ព្រះពុទ្ធសាសនា និងវត្តអារាមជាចំណុចកណ្ដាលនៃធ្លុងសាមគ្គីភាពជាតិ និងប្រជាធិបតេយ្យ ពោលគឺគ្មានកន្លែងណាដែលនាំឱ្យប្រជាជនខ្មែរទៅរកសាមគ្គីភាព និងប្រជាធិបតេយ្យបានល្អប្រសើរដូចទីវត្តអារាមឡើយ។

គួរបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះមានរយៈពេលពីរថ្ងៃ នៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានទូកចូលរួម ១៣គូចូលរួម មកពីបណ្តាភូមិក្នុងសង្កាត់ទឹកវិល ដែលទូកនីមួយៗមានចំណុះ ៦នាក់ លទ្ឋផលនៅវគ្គផ្តាច់ព្រ័ត្ត ទូកលេខ១ ដល់លេខ៣ នឹងទទួលបានថវិកាឧបត្ថម្ភប្រមាណជាង ១លានរៀល និងពាន១ ចំណែកទូកដែលមិនជាប់ទទួលពានរង្វាន់ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ៕

អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


