យល់​សប្ដិ​អំពីខោ​ តើ​មាន​អត្ថន័យ​ល្អ​ ឬ​អាក្រក់ដល់ជីវិត?
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

យល់​សប្ដិ​អំពីខោ​ តើ​មាន​អត្ថន័យ​ល្អ​ ឬ​អាក្រក់ដល់ជីវិត?

បានផុស

នៅ

យល់​សប្ដិ​ឃើញ​ខោ ​គឺ​សំដៅ​ទៅ​លើ​ជំនួយ​ឬ​អំពើសប្បុរសណាមួយ ​ដែល​អ្នក​នឹង​ទទួល​បាន​ក្នុង​ជីវិត​ពិត​ឆាប់ៗ ​ឬ​ជាហេតុការណ៍ល្អ​ណាមួយ​បម្រុង​កើតមាន​ឡើង​ក្នុង​ជីវិត​របស់អ្នកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. យល់​សប្ដិ​ថា​បាន​ស្លៀក​ខោ​ខូវប៊យ​ នោះ​ប្រាក់​ចំណូល​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​កើន​ឡើង​ ហើយ​មនុស្ស​ល្អ​ៗ​ឬ​ការងារ​នឹង​មក​ដល់​ឆាប់​ៗ​នេះ​មិនខាន។

២. យល់​សប្ដិ​​ដោះ​ខោ​ចេញ​ពី​ខ្លួនប្រាណ​មានន័យថា ​អ្នក​គួរ​តែ​និយាយ​ជាមួយ​មនុស្ស​ដែល​នៅ​ជិត​អ្នក​ នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិនល្អ។

៣. យល់​សប្ដិ​ឃើញ​ខ្លួនឯង​រហែក​ខោ​មានន័យថា ​អ្នក​គួរ​តែ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ជាមួយ​​មនុស្ស​ជា​ទី​ស្រឡាញ់ ​ឬ​ជុំវិញ​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ ​វា​អាច​នឹង​កាន់​តែ​អាក្រក់​ទៅៗ ។

៤. យល់​សប្ដិ​ឃើញ​ស្លៀក​ខោ​ដែល​រហែក​មានន័យថា ​អ្នក​គឺ​ជា​មនុស្ស​មាន​ការ​ច្នៃប្រឌិត​ថ្មី​ទាំង​កន្លែង​ការងារ​ ឬ​សាលារៀន។

៥. បើ​ឃើញ​ខោ​របស់​អ្នក​ឆេះ​នៅ​ក្នុង​សុបិន​បង្ហាញ​ថា ​អ្នក​នឹង​រៀបការ​ឆាប់ៗ​ ប្រសិន​បើ​អ្នក​នៅ​លីវ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​រៀបការ​រួច​​ ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ប្ដី​ឬ​ប្រពន្ធ​នឹង​កាន់​តែ​ប្រសើរ។

៦. ក្នុង​សុបិន​ឃើញ​ខ្លួនឯង​ទិញ​ខោ​ថ្មី​ពី​ហាង​ សំដៅ​ទៅ​លើ​ដំណាក់កាល​ថ្មី​នៃ​ការងារ​ថ្មី​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​សព្វថ្ងៃ​នេះ។

៧. ឃើញខ្លួនឯង​ផ្ដល់​ខោ​ជា​អំណោយ​ដល់​មនុស្ស​ម្នាក់​ នៅ​ក្នុង​សុបិន​មាន​អត្ថន័យ​ថា​ អ្នក​នឹង​ត្រូវ​គេ​និយាយ​បង្កាច់បង្ខូច​ពិត​ពី​អ្នក​ ប៉ុន្តែ​មិន​អី​ទេ​ បើ​សិន​អ្នក​ជា​មនុស្ស​ដែល​សាង​តែ​អំពើ​ល្អ ​វា​នឹង​បង្ហាញ​ឆាប់ៗ​នៅ​អំពើ​ដែល​អ្នក​បាន​ធ្វើ។

៨. សុបិន​ថា​អ្នក​បាន​កាត់​ខោ​មានន័យថា​ អ្នក​កំពុងតែ​បំភ្លេច​អតីតកាល​មិន​ល្អ​ចេញ​ពី​ខួរក្បាល​ហើយ​ដើរ​ទៅ​មុខ​ដើម្បី​បាន​ជីវិត​កាន់​តែ​ប្រសើរ​ជាង​មុន។

៩. ឃើញ​ខ្លួនឯង​បាន​ដេរ​ខោ​មានន័យថា ​បំណង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​របស់​អ្នក​នឹង​បំពេញ​បាន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ឧបសគ្គ​នៅ​ចំពោះ​មុខ​អ្នក​នឹង​រលាយ​បាត់​បន្តិច​ម្តងៗ ។

១០. ឃើញ​ខ្លួនឯង​ទិញដេរ​ខោ​ថ្មីបង្ហាញ​ថា​ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​មិន​គួរ​ប្រឆាំង​នឹង​ការ​ផ្លាស់ប្ដូរ​នេះ​ទេ។ ផ្ទុយទៅវិញ​សូម​ក្រឡេក​មើល ​ការ​ផ្លាស់ប្ដូរ​ទាំងនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ បកស្រាយអត្ថន័យនៃក្តីសុបិនដែលឃើញហាងនំបុ័ង

ចុចអាន៖ សុបិន​ឃើញ​កាសែត​អត្ថន័យ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

បន្ទាន់! ខេត្តសៀមរាប​គ្រោង​នឹង​ដាក់​ជា​តំបន់ក្រហមឆាប់ៗនេះ

ព័ត៌មានជាតិ៦០ នាទី មុន

ឯកឧត្តម សុខ លូ ទទួល​អំណោយ​ឯកឧត្តម ហ៊ុន ម៉ាណែត នូវ​ស្បែកជើង​ចុះ​ទឹក​១០០​គូ ដើម្បី​ប្រើប្រាស់

កូវីដ-១៩១ ម៉ោង មុន

ជំងឺ​កូវីដ-១៩ កំពុង​វាយលុក ចូលភូមិ​ត្រពាំង​ថ្ម​កណ្តាល​ស្រុក​ភ្នំស្រុក​ផ្ទុះ ទ្រង់ទ្រាយធំ លើកដំបូង នៅស្រុកដាច់ស្រយាល ភាគឦសាននេះ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​សេចក្ដីណែនាំ​ពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការក្រុងភ្នំពេញធ្វើការហ្វឹកហាត់កម្លាំងពន្លត់អគ្គិភ័យពីជំនាញជួយសង្គ្រោះមនុស្សចេញពី​រថយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services