Connect with us

វប្បធម៌ ជំនឿ

ព្រឺសម្បុរក្រោយដឹង ការត្រៀមបង្ហាញកម្ពុជា ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម

បានផុស

នៅ

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ក្រោមមូលបទ “កីឡារស់ក្នុងសន្ដិភាព”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រារព្ធនៅ ២ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោក ទិត្យ ថាវរិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះថា ជាមួយការដង្ហែក្បួនតំណាងកីឡាករទាំង ១១ប្រទេស ក្រសួងវប្បធម៌ទទួលបន្ទុកពិនិត្យខ្លឹមសារ ការរៀបចំផ្សេងៗដែលពាក់ព័ន្ធនឹងវប្បធម៌ និងសិល្បៈ ជាពិសេសរៀបចំទស្សនីយភាពឈុតធំមួយនិយាយពីដំណើរជាតិកម្ពុជា ដែលសម្ដែងដោយសិល្បករប្រមាណ ៣ ២៩២ នាក់ ដោយមានការចូលរួមពីកម្លាំងរួមគ្នាជាច្រើន។

លោក ទិត្យ ថាវរិទ្ធិ មានប្រសាសន៍បញ្ជាក់ថា៖ “ទស្សនីយភាពមានរយៈពេលចន្លោះ ៥៥នាទី ចែកចេញជា ៥វគ្គ ដោយវគ្គទី១ និយាយពីកំណើត នៃការកកើតទឹកដី មនុស្ស បុព្វបុរសកម្ពុជា។ វគ្គនេះ យើងប្រើសិល្បករសរុបទាំងអស់ប្រមាណ ៤០០នាក់។ វគ្គទី២ និយាយពី “ភាពរុងរឿងនៃអរិយអង្គរ” យើងនិយាយពីភាពអស្ចារ្យ ភាពល្បីល្បាញ នៃព្រះមហាក្សត្រជំនាន់ដើមរបស់យើង គឺព្រះបាទជ័យវរ្ម័នទី៧ ដែលសម័យនោះបានកសាងប្រាសាទ អរិយធម៌ដ៏រុងរឿង បង្ហាញសំលៀកបំពាក់បុរាណខ្មែរ វប្បធម៌ សិល្បៈខ្មែរច្រើនទម្រង់ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ដោយយើងប្រើសិល្បករ ៩៨០នាក់”។

អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងបន្ថែមថា វគ្គទី៣ មានឈ្មោះ “ស្នាមញញឹមខ្មែរ” និយាយពីភាពរីកលូតលាស់គ្រប់វិស័យ នៃសង្គមខ្មែរក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសយើងមានសន្តិភាព មានឱកាសកសាងប្រទេសបានរុងរឿង បានសុខសប្បាយដល់សព្វថ្ងៃ។

លោក ទិត្យ ថាវរិទ្ធិ បញ្ជាក់បន្ថែមថា៖ “ចំពោះវគ្គនេះ យើងប្រើសិល្បករសរុប ៩៣៥ នាក់។ វគ្គ៤ ឈ្មោះ “អនាគតកម្ពុជា” គឺយើងបង្ហាញពីសិល្បៈនៃការវាយស្គរ និងបង្ហាញឈុតសម្ដែងដែលមានស្គរចំនួនជាង ៤០០ស្គរ។ វគ្គនេះ យើងមានសិល្បករសម្ដែង ៧២៨ នាក់។ វគ្គ៥ “សហគមន៍ជោគវាសនាតែមួយ” ដែលយើងប្រើកម្លាំងសិល្បករសរុប ១៥៩នាក់”។  

លោក ទិត្យ ថាវរិទ្ធិ មានប្រសាសន៍បន្តថា កម្លាំងចូលរួមសម្ដែងធំទី១ បានពីខាងកងទ័ពមានចំនួន ២ ០៩៦ នាក់ មាន ៧អង្គភាពធំ, សិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំនួន ៦៤៦ នាក់ ព្រមទាំងមានកម្លាំងសិល្បករស្ម័គ្រចិត្តផ្សេងៗមកពីអង្គភាពក្រៅ ក្រុមតារាក្រៅប្រព័ន្ធ និស្សិតពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន ៣៤៦នាក់ថែមទៀត។ ចំពោះសិល្បករសរុបទាំងជាង ៣០០០នាក់ បានធ្វើការហ្វឹកហាត់រយៈពេលជាង ២ខែ ដោយមានគ្រូបង្ហាត់ ចំនួន ១១០នាក់​ ជំនួយការគ្រូ ២៥នាក់ ព្រមទាំងសិល្បករបម្រុងផ្សេងទៀត។

អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា មកដល់ពេលនេះ យើងសម្រេចបាន ៩៩% ដោយមិនមានបារម្ភថា មានបញ្ហានៅពេលវេលានៅសល់ខ្លីនេះទេ។ ចំណុចកំពុងបន្ត គឺការបន្ស៊ីការហ្វឹកហាត់រវាងការសម្ដែងជាមួយបច្ចេកទេសមានឆាក ក្រាហ្វិក ពណ៌ រូបភាព ខ្លឹមសារអត្ថបទ បទចម្រៀង។   

លោក ទិត្យ ថាវរិទ្ធិ បានឱ្យដឹងបន្តថា៖ “យើងនឹងបង្ហាញវប្បធម៌ និងភាពអស្ចារ្យរបស់កម្ពុជាតាំងពីបុរាណមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ យើងនាំយកសន្តិភាព និងភាពអស្ចារ្យ ដែលធ្វើឱ្យបរទេសស្គាល់កម្ពុជា ស្គាល់ពីបេះដូងកម្ពុជា អាចមកកម្សាន្តនៅកម្ពុជា។ កម្ពុជាអាចធ្វើអ្វីៗដោយខ្លួនឯង កម្ពុជាមានលទ្ធភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា និងជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ដែលបង្ហាញថា កម្ពុជាមានសមត្ថភាព មានសន្តិភាព ទើបអាចដឹកនាំរៀបចំព្រឹត្តិការណ៍ខ្នាតអន្តរជាតិធំនេះ ព្រមទាំងមិនយកថ្លៃអ្វីទាំងអស់ពីប្រិតភូកីឡា និងកីឡាករទាំងអស់ ដែលនេះជារឿងមិនធ្លាប់កើតមានប្រទេសណាហ៊ានចំណាយទាំងស្រុងបែបនេះ”។

អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះផ្ដាំផ្ញើសូមទស្សនិកជនដែលចូលរួមទស្សនាស៊ីហ្គេម ទាំងផ្ទាល់ តាមទូរទស្សន៍ តាមបណ្ដាញសង្គមផ្សេងៗក្ដី សូមចូលរួមធ្វើយ៉ាងណាឱ្យបរទេសបានស្គាល់តម្លៃ និងភាពអស្ចារ្យរបស់កម្ពុជា ដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ ស្វាគមន៍មិត្តភក្ដិ និងភ្ញៀវទេសចរណ៍បរទេសទាំងឡាយ មានអនាម័យគ្រប់ទីកន្លែង រួមគ្នាថែរក្សាសន្តិភាពដើម្បីកម្ពុជាយើងមានឱកាសកសាងប្រទេសកាន់តែសម្បូររុងរឿងថែមទៀត។

គួរបញ្ជាក់ថា តាមការគ្រោងទុក ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងរៀបចំឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ គួររំលឹកថា នៅក្នុង​សន្និសីទ​កាសែត​ស្តី​ពី​វឌ្ឍនភាព​ នៃការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣ ​នៅកម្ពុជា​ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ ​លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ចំណាយ​ថវិកា​ចំនួន ​១២៤លានដុល្លារ​ សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២​ ឆ្នាំ​២០២៣​នេះ ​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ។

នេះមិន​ទាន់​រាប់​បញ្ចូល​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​ផង​ ដែល​ការ​ប្រកួត​កីឡា​ជនពិការ​អាស៊ាន​ភ្ជាប់គ្នានេះ ទាមទារ​ឱ្យមាន​ការ​ចំណាយ​ពី ៣០​ ទៅ៤០​លាន​ដុល្លារ​បន្ថែម​ទៀត។​ ដោយ​បដិសេធ​ការលើក​ឡើង​មិន​ច្បាស់​លាស់​ពីប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ស្តី​ពី​ថវិកា​ចំណាយ​សម្រាប់​ការ​រៀបចំ​នេះ ​លោក វ៉ាត់ ចំរើន​ បន្ថែម​ថា ការ​ចំណាយ​ថវិការបស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​នេះ​ គឺ​ជា​ចំណាយ​ប្រកប​ដោយ​ការសន្សំសំចៃ​ ហើយ​ជាការ​ចំណាយ​ទាបជាងគេ​ ក្នុង​ចំណោម​ប្រទេសដែល​ជាសមាជិក​អាស៊ាន៕​

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍២ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម