Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​បាន​ហក់​ឡើង​វិញ​ទៅ​រក ​៥ ០០០ ​ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​វិញ​ទៅ​រក​តម្លៃ ​៥​០០០ ​ដុល្លារ ក្នុង​មួយ​តម្លឹង ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​ទី ១១ ​ខែ​វិច្ឆិកា ​ឆ្នាំ ២០២៥ ​បន្ទាប់​ពី​ធ្លាក់​ចុះចាប់តាំងពីដំណាច់ខែតុលា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​បាន​ឱ្យ​ដឹង​ថា ​តាមការវិភាគបច្ចេកទេស ​បង្ហាញពីទិសដៅនៃការងើបឡើងវិញ​នៃតម្លៃមាសទៅរក ៥ ០០០ ដុល្លារ ​ក្នុង​មួយ​តម្លឹង។

​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថា តម្លៃមាសបានហក់ឡើងវិញ ដោយសារកម្រិតប្រាក់​ដុល្លារ​ខ្សោយ នៅចំពេលដែលគេរំពឹងថា ធនាគារកណ្ដាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅដំណាច់ឆ្នាំនេះ។

អភិបាលធនាគារកណ្តាលអាមេរិក លោក Stephen Miran កាលពីថ្ងៃទី ១០ ខែវិច្ឆិកា បានជំរុញឱ្យធនាគារកណ្តាលអាមេរិក ធ្វើការទម្លាក់អត្រាការប្រាក់បន្ថែមទៀតចំនួន ០.៥០% នៅក្នុងខែធ្នូខាងមុខនេះ។

​គិត​ត្រឹមម៉ោង ៩ ព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ តម្លៃ​ហាង​ឆេងមាស​ កំពុងជួញដូរ ៤៩៨១ ដុល្លារ ក្នុង​មួយ​តម្លឹង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម